ផ្ទះមួយដែលរក្សាទុកនូវស្លាកស្នាមរបស់លោកប្រធានហូជីមិញនៅទីក្រុងហូជីមិញ
(VOVWORLD) - នៅទីក្រុងហូជីមិញមានកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេសមួយ ជាទីកន្លែងដែលលោកប្រធានហូជីមិញបានស្នាក់នៅរយៈពេល ៩ ខែ មុនពេលលោកចាកចេញដើម្បីស្វែងរកគោលមាគ៌ាជួយសង្គ្រោះជាតិ។ នោះជាផ្ទះ ១-២-៣ Quai Testard, ផ្សារ Cho Lon ហើយបច្ចុប្បន្នជាផ្ទះលេខ ៥ វិថី Chau Van Liem សង្កាត់ ១៤ ខ័ណ្ឌទី ៥។ ផ្ទះតូចសាមញ្ញមួយខ្នងនេះ បានរក្សានូវស្លាក់ស្នាមរបស់លោកប្រធាន ក្នុងដំណើរការទៅស្វែងរកផ្លូវសង្គ្រោះជាតិដ៏មហិមា ហើយបច្ចុប្បន្នត្រូវបានគេប្រសិទ្ធនាមដោយការគោរពនិងស្និទ្ធស្នាលបំផុតគឺ “ផ្ទះលោកអ៊ំហូ”។










