ទីក្រុងដាណាំងអភិវឌ្ឍន៍វិស័យទេសចរណ៍ចំណីអាហារ
(VOVWORLD) - ដាណាំងជាទីក្រុងឈរលំដាប់ថ្នាក់ទី១៥ក្នុងគោលដៅទេសចរណ៍ជាជម្រើសកំពូលទាំង៥២កន្លែងដែលភ្ញៀវទេសចរមិនអាចរំលងបានក្នុងឆ្នាំ២០១៩ ដោយ ទស្សនាវដ្ដី New York Times ជ្រើសរើស។ ទីក្រុងដែលត្រូវបានប្រៀបធៀបប្រដូច ជា “Miami របស់វៀតណាម” នេះកំពុងរៀបចំសកម្មភាពនិងលំហរកំសាន្តជា ច្រើនអំពីចំណីអាហារ សំដៅនាំចំណីអាហារក្លាយទៅជាប្រភេទទេសចរគួរអោយ ទាក់ទាញចំពោះភ្ញៀវទេសចរ ជាពិសេសគឺភ្ញៀវអន្តរជាតិ។










