ការរកឃើញវៀតណាម

29/11/2017

ទស្សនាសារមន្ទីរ Hai Phong

(VOVWORLD) - ទស្សនាសារមន្ទីរ Hai Phong សារមន្ទីរសិក្សាស្រាវជ្រាវតំបន់ដែលបានបង្កើតឡើងនាឆ្នាំ១៩១៩នៅលើផ្ទៃដី១ ហិកតា។ មានទីតាំងនៅកណ្ដាលទីក្រុង សារមន្ទីរនេះមានស្ថាបត្យកម្មស្អាតហើយជាកន្លែងតាំងបង្ហាញនូវវត្ថុទាក់ទិនដល់វប្បធម៌ ប្រវតិ្តសាស្រ្តនិងប្រពៃណីរបស់ទឹកដីនិងមនុស្ស Hai Phong។

ទស្សនាសារមន្ទីរ Hai Phong
22/11/2017

ទស្សនាមណ្ឌលកេរដំណែល Bach Dang Giang នៅ​ Hai Phong

(VOVWORLD) - ស្ថិតនៅច្រកទន្លេ Bach Dang ដែលមានចំងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុង Hai Phong នោះកេរដំណែល Bach Dang Giang ជាតំបន់មានស្លាកស្នាមប្រវតិ្តសាស្រ្ត វប្បធម៌និងសាសនាធំបំផុតនៅ Hai Phong។ នាសព្វថ្ងៃ មណ្ឌលកេរដំណែល Bach Dang Giang ជាកន្លែងទេសចរណ៍មួយទាក់ទាញភ្ញៀវមកទស្សនាយ៉ាងខ្លាំង។

ទស្សនាមណ្ឌលកេរដំណែល Bach Dang Giang នៅ​ Hai Phong
15/11/2017

Mui Ne - ទីមកដល់របស់ភ្ញៀវទេសចររុស្ស៊ី

(VOVWORLD) -Mui Ne-ខេត្ត Binh Thuan បានល្បីឈ្មោះក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ហើយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា សម្រាកលំហែរកាយ។ ជាពិសេស ភ្ញៀវទេសចររុស្ស៊ីជាច្រើនបានជ្រើសរើសតំបន់នេះជាទីកន្លែងសម្រាកលំហែរកាយសំរាប់ក្រុមគ្រួសារនិងមិត្តភក្តិ។

Mui Ne - ទីមកដល់របស់ភ្ញៀវទេសចររុស្ស៊ី
08/11/2017

រោងចក្រវារីអគិ្គសនីHoa Binh និមិត្តរូបនៃចំណងមិត្តភាពវៀតណាមសូវៀត

(VOVWORLD) - ដោយមានការជួយឧបត្ថម្ភយ៉ាងស្មោះស្ម័គ្ររបស់ក្រុមអ្នកជំនាញការសូវៀតនាបច្ចប្បន្នជាសហពន្ធរុស្ស៊ីនោះក្រោយរយៈពេល២០ឆ្នាំកសាងមករោងចក្រវារីអគិ្គសនីHoa Binh (សន្តិភាព)នៅខេត្ត Hoa Binh ភាគខាងជើងវៀតណាមត្រូវបានដាក់ឲ្យដំណើរការនាឆ្នាំ១៩៩៨ហើយផ្គត់ផ្គង់អគិ្គសនីចំនួន៨០% ជូនប្រទេសជាតិ។ មុននេះមានអ្នកជំនាញការសូវៀតប្រមាណជាង ៧០០នាក់មកចូលរួមការសាងសង់រោងចក្រនេះហើយមានមនុស្សមួយចំនួនក្នុងចំណោមនោះបានទទួលមរណភាពក្នុងពេលធ្វើសកម្មភាព។

រោងចក្រវារីអគិ្គសនីHoa Binh និមិត្តរូបនៃចំណងមិត្តភាពវៀតណាមសូវៀត
01/11/2017

លំហវប្បធម៌សាលាភូមិ Dong Lac

(VOVWORLD) - ចាប់តាំងពីដើមឆ្នាំ២០១៧មក កេរដំណែលសា លាភូមិ Dong Lac នៅវិថីបុរាណទីក្រុងហាណូយត្រូវបានជួសជុលឲ្យក្លាយទៅជាទីកន្លែងថែរក្សានូវសោភ័ណភាពប្រពៃណីនិងសម័យក្នុងការច្នៃប្រឌិតវិចិត្រសិល្បៈ។ នៅសាលាភូមិមួយនេះក៏តែងតែ រៀបចំការជួបប្រាស្រ័យរវាងក្រុមអ្នកសិក្សាស្រាវជ្រាវជាមួយសិល្បករសិល្បការិនីនឹងមហាជនដែលស្រលាញ់ចូលចិត្តវប្បធម៌សិល្បៈ ប្រពៃណីជាតិផងដែរ

លំហវប្បធម៌សាលាភូមិ Dong Lac
25/10/2017

ទស្សនាខេត្ត Hung Yen

(VOVWORLD) - Hung Yen ជាខេត្តមួយនៅភូមិភាគខាងជើង វៀតណាមដែលមានប្រពៃណីវប្បធម៌ដ៏សម្បូរបែប។អញ្ជើញមកទស្សនាខេត្តនេះ ភ្ញៀវទេសចរនឹងបានទៅមើលបណ្ដាកេរដំណែលប្រវតិ្តសាស្រ្តវប្បធម៌ព្រមទាំងបានបរិភោគម្ហូបពិសេសល្បីឈ្មោះដូចជាផ្លែមៀន គ្រាប់ឈូក ទឹកឃ្មុំនិងនំបញ្ចុកជាដើម។

ទស្សនាខេត្ត Hung Yen
18/10/2017

ទស្សនាវត្ត Vinh Trang នៅខេត្ត​ Tien Giang

(VOVWORLD)- Vinh Trangជាវត្តបុរាណមួយដែលបានកសាងមុនគេបង្អស់នៅប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាម។ ទោះបីឆ្លងកាត់ពេលវេលារាប់រយឆ្នាំក្ដីតែនាបច្ចុប្បន្នវត្ត Vinh Trang នៅតែបង្អួតនូវសោភ័ណភាពរបស់ខ្លួននៅក្នុងទឹកដី Tien Giang ដ៏ស្រស់ស្អាតនេះ។

ទស្សនាវត្ត Vinh Trang នៅខេត្ត​ Tien Giang
11/10/2017

ទស្សនាប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon

(VOVWORLD) - ទស្សនាប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon ជាប្រៃសណីយ៍ធំបំផុតនៅវៀតណាមហើយទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករនាពេលគេមកលេងក្រុងហូជីមិញម្ដងៗ។ សំណង់នេះត្រូវបានជនជាតិបារាំងកសាងឡើងក្នុងអំឡុងពេលពីឆ្នាំ១៨៨៦ដល់ឆ្នាំ១៨៩១តាមគំរូរចនាបថអឺរ៉ូបគួបផ្សំជាមួយក្បូរក្បាច់បូព៏ា។

ទស្សនាប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon
04/10/2017

ទស្សនាវិហារ Cua Ong នៅខេត្ត Quang Ninh

(VOVWORLD) - វិហារ Cua Ong ស្ថិតនៅលើទួលមួយចំណុះសង្កាត់ Cua Ong ទីក្រុង Cam Pha ខេត្ត Quang Ninh ភូមិភាគខាងជើង វៀតណាម។ នេះជាសំណង់វប្បធម៌ព្រលឹងដែលតភ្ជាប់ជាមួយក្រមសីលធម៌ផឹកទឹកនឹកដល់ប្រភពរបស់ប្រជាពលរដ្ឋនៅនឹងតំបន់។ ពិធីបុណ្យវិហារ Cua Ong គឺជាពិធីបុណ្យធំបំផុតនៅទីក្រុង Cam Pha ដោយទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករមកទស្សនា។

ទស្សនាវិហារ Cua Ong នៅខេត្ត Quang Ninh
27/09/2017

វប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam

(VOVWORLD) - ខេត្ត Quang Nam ស្ថិតនៅ ភូមិភាគកណ្ដាល វៀតណាមដែលមានឆ្នេរសមុទ្រប្រវែង១២៥គីឡូម៉ែត្ររួមជាមួយកោះជាច្រើន។ ក្នុងនោះលេចធ្លោបំផុតគឺកោះCu Lao Cham ដែលមានទេសភាពធម្មជាតិដ៏សម្បូរបែបហើយត្រូវបានទទួលស្គាល់ជាតំបន់អភិរក្សជីវចម្រុះពិភពលោក។ លក្ខណៈធម្មជាតិនេះធ្វើឲ្យវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam មានភាពវិសេសវិសាលគួរឲ្យទាក់ទាញ។

វប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam