ព្រះវិហារឥស្លាម Al-Noor៖ ទីបង្អែកស្មារតីរបស់សហគមន៍ឥស្លាមនៅទីក្រុងហាណូយ
(VOVWORLD) - ប្រសិនបើគ្មានផ្លាកតួរអក្សរជូនដំណឹងនៅខាងមុខផ្ទះលេខ១២វិថី Hang Luoc នោះទេ ទំនងជាយើងមិនអាចដឹងថា នេះជា Al-Noor ព្រះវិហារឥស្លាមតែមួយ គត់នៅទីក្រុងហាណូយនិងភាគខាងជើងវៀតណាម។ ក្នុងអំឡុងពេលជាង១០០ ឆ្នាំកន្លងមក ព្រះវិហារ Al-Noor (ព្រះវិហាររស្មីចែងចាំង) នៅតែជាទីបង្អែកស្មារតី របស់ឥស្លាមសាសនិកជនជាតិវៀតណាម ជនជាតិបរទេស ក៏ដូចជាសហគមន៍ ឥស្លាមទាំងមូលនៅវៀតណាមផងដែរ។










