Refill Đây (មកនេះបំពេញឡើងវិញ) - គំរូច្នៃប្រឌិតរបស់អាណិកជនវៀតណាម នៅអាមេរិកដែលឈ្នះការប្រកួតប្រជែងគំនិតច្នៃប្រឌិតកាត់បន្ថយកាកសំណល់ប៉្លាស្ទិកនៅអាស៊ាន
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃការប្រកួតប្រជែងគំនិតច្នៃប្រឌិតកាត់បន្ថយកាកសំណល់ប៉្លាស្ទិកនៅតំបន់អាស៊ាន (EPPIC) ឆ្នាំ២០២០ ដែលបានរៀបចំឡើងដោយ UNDP ប្រទេសវៀតណាមមានកិត្តិយសដោយមានក្រុមចំនួន៣ក្នុងចំណោម ក្រុមទាំង៤ ទទួលបានជ័យជំនះក្នុងការប្រកួតនេះ។ ក្នុងនោះមាន ក្រុម Refill Đây (មកនេះបំពេញឡើងវិញ) ដែល ត្រូវបានបង្កើតឡើងដោយលោក Nguyen Huu Nhan។ លោក Nhan ជាអាណិក ជនវៀតណាមមកពីអាមេរិក ដែលកំពុងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ RMIT ទីក្រុងហូជីមិញ។ គំរូ Fefill Đây របស់លោកផ្គត់ផ្គង់ដំណោះស្រាយជំនួសឲ្យ ប៉្លាស្ទិកប្រើតែម្ដង ដោយការទៅផ្ទល់ដល់ទីកន្លែងរបស់អតិថិជន (នៅផ្ទះ ការិ យាល័យ សណ្ឋាគារឬភោជនីយដ្ឋាន)ដើម្បីបំពេញឧបករណ៍ផ្ទុកដែលអាចប្រើ ប្រាស់ឡើងវិញ ដោយផលិតផលគួរឲ្យជឿទុកចិត្ត។










