វៀតណាម និងអាស៊ាន៖ ពង្រឹងឋានៈ និងជំនះពុះពារលើការលំបាកសាកល្បង
(VOVWORLD) - អស់រយៈពេល ៥៣ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍មក ដែលចំនឹងបេសកកម្មប្រវត្តិសាស្ត្រ ដែលបានចែងក្នុងសេចក្ដីប្រកាសទីក្រុងបាងកក នាថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ អាស៊ានបានក្លាយទៅជាអង្គការតំណាងនៃបណ្ដាប្រទេសក្នុងតំបន់ ជំរុញភាពស្អិតរមួត ដោយផ្អែកលើទំនាក់ទំនងភាពជាអ្នកជិតខាង មិត្តភាព កិច្ចសហប្រតិបត្តិការ ការគោរព និងយោគយល់គ្នាទៅវិញទៅមក ដើម្បីសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់ប្រជាជន។










