ការតភ្ជាប់សហគ្រាស Startup ក្នុងសម័យកាលឌីជីថល
(VOVWORLD) - នាប៉ុន្មានថ្ងៃចុងខែមិនាកន្លងទៅ វៀតណាមបានទទួលរៀបចំកិច្ចប្រជុំកំពូល ស្តីពីកិច្ចសហប្រតិបត្តិការនៅមហាអនុតំបន់ទន្លេមេគង្គលើកទី ៦ (GMS-6) និងសន្និសីទជាន់ខ្ពស់សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-កម្ពុជាលើកទី ១០ (CLV-10)។ បន្ទាប់ពីពិធីបើក តំណងនៃបណ្ដា ប្រទេស GMS (រួមមាន ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) បានចូល រួមសម័យពិភាក្សាអំពីការចាប់ផ្តើមអាជីពថ្មី (Startup) និងការតភ្ជាប់ GMS។ នៅការពិភាក្សាទាំងនេះ បណ្ដាតំណាងបាននាំចេញរូបសណ្ឋានដែលប្រទេសខ្លួនកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាព ពីនោះ ចែករំលែកបទពិសោធន៍អំពីការចាប់ផ្តើមអាជីពថ្មីនិងការតភ្ជាប់សហគ្រាស Startup។








