បទយកការណ៍ថ្ងៃសៅរ៍

12/02/2022

សេដ្ឋកិច្ចរបស់ប្រជាជន Lam Dong មានស្ថិរភាពដោយសារការដាំដើមមនចិញ្ចឹមដង្កូវនាង

(VOVWORLD) - អនុវត្តន៍តាមគោលនយោបាយផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំឡើងវិញ លុបបំបាត់ការធ្វើវប្បកម្មហូសសម័យ ដោយដាំតែដំណាំស្រូវនិងកាហ្វេ ក្នុងរយៈពេលកន្លងមក តំបន់ជនជាតិភាគតិចនៅខេត្ត Lam Dong បានដាក់បញ្ចូលប្រភេទដំណាំថ្មីៗជាច្រើន ប្រកប ដោយតម្លៃសេដ្ឋកិច្ចខ្ពស់ក្នុងផលិតកម្ម។ ក្នុងនោះការដាំដើមមនចិញ្ចឹមដង្កូវនាងគឺជាគំរូផលិតកម្មដែលនាំមកនូវចំណូលខ្ពស់។ គ្រួសារជាច្រើនបានងើបចេញពីភាពក្រីក្រ ហើយបានកែលម្អជីវភាពរស់នៅ។ ជាពិសេសនៅឆ្នាំ ២០២១ ទោះបីជាជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់ប្រជាជនភាគច្រើនក៏ដោយ ក៏សេដ្ឋកិច្ចនៃគ្រួសារដាំដើមមនចិញ្ចឹមដង្កូវនាងនៅ Lam Dong នៅតែមានស្ថិរភាព ហើយប្រាក់ចំណូលកើនឡើងគួរឲ្យកត់សម្គាល់។ គ្រួសារទាំងអស់សុទ្ធតែមានលទ្ធភាពទិញរបស់របរចាំបាច់ ហើយអំណរបុណ្យតេតជួបជុំអ្នកភូមិស្រុកយ៉ាងសប្បាយរីករាយផងដែរ។

សេដ្ឋកិច្ចរបស់ប្រជាជន Lam Dong មានស្ថិរភាពដោយសារការដាំដើមមនចិញ្ចឹមដង្កូវនាង
05/02/2022

ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Dao ក្នុងថ្ងៃនិទាឃរដូវ

(VOVWORLD) - ជនជាតិ Dao នៅខេត្ត Yen Bai ចែកជាច្រើនផ្នែក ដូចជា៖ ជនជាតិ Dao ក្រហម, ជនជាតិ Dao lan tuyen, ជនជាតិ Dao ខោសរ និងជនជាតិ Dao ខោ Cheet ជាដើម។ ក្នុងបរិបទនៃការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ជាមួយវប្បធម៌ផ្សេងៗ លក្ខណៈវប្បធម៌ជាច្រើនរបស់ជនជាតិ Dao ត្រូវបានបាត់បង់បន្តិចម្តងៗ។ ដោយយល់ដឹងអំពីរឿងនេះ មនុស្សជាច្រើនដែលមានចំណេះដឹងអំពីវប្បធម៌ជនជាតិ Dao បានឆ្លៀតយកឱកាសនៃថ្ងៃបុណ្យទាន ឬថ្ងៃសម្រាកដើម្បីបង្រៀនវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនសម្រាប់កូនចៅជំនាន់ក្រោយ។

ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Dao ក្នុងថ្ងៃនិទាឃរដូវ
15/01/2022

កីឡាថ្មីនៅលើដងទន្លេ Hau

(VOVWORLD) - ដោយបានចាប់ផ្តើមអាជីវកម្មជាមួយនឹងគម្រោងជាច្រើនស្តីពីបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍អេឡិចត្រូនិក ប៉ុន្តែយុវជន Nguyen Ngoc Minh បានលះបង់អ្វីៗគ្រប់យ៉ាង ហើយត្រឡប់ មកកាន់ទីក្រុង Can Tho វិញដើម្បីចាប់ផ្តើមអាជីពថ្មីជាមួយនឹងគំរូសេវាកម្មទេសចរណ៍ SUP Paddle Board នៅលើដងទន្លេ Hau។ ការផ្លាស់ប្តូរដោយចៃដន្យនេះ បាននាំឱ្យយុវជនរូបនេះ ទទួលបានជោគជ័យដំបូង ហើយប្រភេទកីឡានេះក៏កំពុងទាក់ទាញយុវជននិងអ្នកទេសចរជាច្រើនមកស្វែងយល់និងដកពិសោធន៍ផងដែរ។

កីឡាថ្មីនៅលើដងទន្លេ Hau
08/01/2022

នាវាដែលនាំយកអំណោយបុណ្យតេតទៅកាន់កោះ Truong Sa

(VOVWORLD) - តាមទម្លាប់ប្រចាំឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់ម្តងៗ កប៉ាល់របស់កងទ័ពជើងទឹកនិងឆ្មាំសមុទ្របានចេញទៅសមុទ្រដើម្បីនាំយកអំណោយបុណ្យតេតទៅជូនដល់កម្មាភិបាល យុទ្ធជននិងប្រជាជននៅតាមកោះ ទូទាំងតំបន់សមុទ្ររបស់មាតុភូមិ។ កងនាវានៃកងនាវាចរភូមិភាគទី៤ និងក្រុមឆ្មាំនេសាទទី៤ ទើបបាននាំយករសជាតិបុណ្យតេតដល់កងទ័ពនិងប្រជាជនដែលបំពេញកាតព្វកិច្ចនៅលើកោះនានាក្នុងប្រជុំកោះ Truong Sa។

នាវាដែលនាំយកអំណោយបុណ្យតេតទៅកាន់កោះ Truong Sa
18/12/2021

ការផ្សព្វផ្សាយគំរូនៃ “សាលារៀនរីករាយ” នៅខេត្ត Yen Bai

(VOVWORLD) - ដោយយកគំនិតពីគំរូ “សាលារៀនរីករាយ” របស់អង្គការយូណេស្កូ គំរូ “សាលារៀនរីករាយ”បានចាប់ផ្តើមសាកល្បងនៅឆ្នាំ ២០១៨ ហើយឥឡូវនេះកំពុងត្រូវបានពង្រីកនៅទូទាំងប្រទេស។ នៅខេត្ត Yen Bai ការសាងសង់ “សាលារៀនរីករាយ” កំពុងបានអនុវត្តន៍ស្របគ្នា ដើម្បីការទៅសាលារៀនរបស់ប្អូនៗ ថ្ងៃណាក៏ជាថ្ងៃរីករាយជានិច្ចដែរ។

ការផ្សព្វផ្សាយគំរូនៃ “សាលារៀនរីករាយ” នៅខេត្ត Yen Bai
14/12/2021

Ba Ria-Vung Tau ខិតខំប្រឹងប្រែងបំពេញគោលដៅកសាងជនបទថ្មី

(VOVWORLD) - អស់រយៈពេលជាង ១០ ឆ្នាំនៃការអនុវត្ត ការកសាងជនបទថ្មី ផ្ទាំងគំនូរជនបទនៅខេត្ត Ba Ria Vung Tau កាន់តែមានភាពរីកចម្រើនចម្បូររុងរឿង ហើយជីវភាពប្រជាជនមានភាពប្រសើរឡើងលើគ្រប់វិស័យ។ នៅឆ្នាំ ២០២១ ខេត្ត Ba Ria - Vung Tau ខិតខំប្រឹងប្រែងឱ្យឃុំចំនួន ៦ ដែលនៅសេសសល់នៃស្រុក Chau Duc និងស្រុក Xuyen Moc បំពេញតាមស្តង់ដារជនបទថ្មី ដោយសម្រេចបានគោលដៅ ៤៥/៤៥ នៃឃុំរបស់ខេត្តសម្រេចបានស្តង់ដារនេះ។ បច្ចុប្បន្នខេត្តកំពុងខិតខំប្រឹងប្រែងប្រមូលប្រភព ទុនសង្គមនិងការគាំទ្រពីប្រជាពលរដ្ឋដើម្បីបំពេញគោលដៅកសាងជនបទថ្មី។

Ba Ria-Vung Tau ខិតខំប្រឹងប្រែងបំពេញគោលដៅកសាងជនបទថ្មី
12/12/2021

ផ្នែកទេសចរណ៍ Ba Ria - Vung Tau ស្តារឡើងវិញស្ថានភាពធម្មតាថ្មីក្រោយជំងឺរាតត្បាត

(VOVWORLD) - គណៈកម្មាធិការប្រជាជនខេត្ត Ba Ria-Vung Tauកំពុងអនុវត្តន៍វិធានការស្តារវិស័យទេសចរណ៍ឡើងវិញ ជាវិស័យសេដ្ឋកិច្ចសំខាន់មួយរបស់ខេត្តដែលត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ ១៩។ វិធានការមួយក្នុងចំណោមវិធានការទាំងនោះ គឺអនុញ្ញាតឱ្យមានការអនុវត្តសាកល្បង គំរូពពុះទេសចរណ៍ សម្រាប់គ្រឹះស្ថានទេសចរណ៍ចំនួន ៤ នៅក្នុងខេត្ត ដែលបំពេញគ្រប់លក្ខខណ្ឌក្នុងបរិបទថ្មី។ នេះគឺជាវិធីដែល Ba Ria-Vung Tau ចូលរួមក្នុងនិន្នាការសម្របខ្លួនដោយសុវត្ថិភាពទៅនឹងជំងឺរាតត្បាត ដើម្បីឱ្យមានស្ថិរភាពនិងអភិវឌ្ឍន៍នាពេលឆាប់ៗនេះ។

ផ្នែកទេសចរណ៍ Ba Ria - Vung Tau ស្តារឡើងវិញស្ថានភាពធម្មតាថ្មីក្រោយជំងឺរាតត្បាត
04/12/2021

រឿងប្ដីប្រពន្ធមួយគូនៅ Soc Trang ធ្វើម្ហូបជាមួយគ្នាដើម្បីជួយដល់ប្រជាជនកំពុងអនុវត្តន៍ការធ្វើចត្តាឡីស័ក

(VOVWORLD) - ខេត្ត Soc Trang ជាតំបន់មួយក្នុងចំណោមតំបន់ដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ និងចំនួនប្រជាជនអនុវត្តន៍ការធ្វើចត្តាឡីស័កខ្ពស់។ ដោយមានការយល់ដឹងពីការលំបាករបស់កងកម្លាំងដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាអ្នកដែលកំពុងធ្វើចត្តាឡីស័ក ប្តីប្រពន្ធ លោក Tran Phuoc Lanh និងភរិយា Huynh Thi Thu Hang នៅភូមិ An Trach ឃុំ An Hiep ស្រុក Chau Thanh បានចូលរួមក្នុងការចម្អិនអាហារ ដើម្បីជួយដល់តំបន់ធ្វើចត្តាឡីស័ក ដោយបានរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ថែទាំប្រជាជនឱ្យបានល្អ។

រឿងប្ដីប្រពន្ធមួយគូនៅ Soc Trang ធ្វើម្ហូបជាមួយគ្នាដើម្បីជួយដល់ប្រជាជនកំពុងអនុវត្តន៍ការធ្វើចត្តាឡីស័ក
06/11/2021

ការពេញចិត្តរបស់ប្រជាជនជារង្វាស់នៃការវាយតម្លៃសមត្ថភាពអភិបាលកិច្ច

(VOVWORLD) - ដោយមានគោលដៅកសាងរដ្ឋធានីកាន់តែស៊ីវិល័យនិងទំនើប លើកកំពស់ជីវភាពខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនដោយឥតឈប់ឈរនោះ ក្នុងរយៈពេលកន្លងមក គណៈកម្មាធិការបក្សទីក្រុងហាណូយបានអនុវត្តន៍យ៉ាងខ្លាំងក្លានូវកម្មវិធីសំខាន់ៗ ដូចជា កម្មវិធីលេខ ០២ ស្តីពីការកសាងជនបទថ្មី កម្មវិធីលេខ ០៦ ស្តីពីការការអភិវឌ្ឍប្រកបដោយសមកាលកម្ម ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទីក្រុងជាបណ្តើរៗ...។ ហើយប្រសិទ្ធភាពមកពីបណ្តាកម្មវិធីនេះ បានជួយឱ្យ មុខមាត់របស់រដ្ឋធានីមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

ការពេញចិត្តរបស់ប្រជាជនជារង្វាស់នៃការវាយតម្លៃសមត្ថភាពអភិបាលកិច្ច
16/10/2021

ទីក្រុងហាណូយអនុវត្តន៍ប្រកបដោយភាពបត់បែននូវសកម្មភាពជួយឧបត្ថម្ភប្រជាជនក្រោយពីជំងឺរាតត្បាត

(VOVWORLD) - ជំងឺរាតត្បាតកូវីដ-១៩ និងអនុវត្តវិធានការរក្សាគម្លាតសង្គមធ្វើឱ្យប្រជាជនជាច្រើននៅទីក្រុងហាណូយជួបការលំបាកយ៉ាងខ្លាំង។ ដើម្បីធានាបាននូវជីវភាពរស់នៅប្រកបដោយស្ថិរភាពសម្រាប់ប្រជាជនបន្ទាប់ពីជំងឺរាតត្បាត អាជ្ញាធរក្រុងគ្រប់លំដាប់ថ្នាក់ កំពុងអនុវត្តន៍ជាបណ្តើរៗនូវការជួយឧបត្ថម្ភជាក់ស្តែងសម្រាប់ប្រជាជន។

ទីក្រុងហាណូយអនុវត្តន៍ប្រកបដោយភាពបត់បែននូវសកម្មភាពជួយឧបត្ថម្ភប្រជាជនក្រោយពីជំងឺរាតត្បាត