ទន្លេមេគង្គនៅ Can Tho “ខៀវស្រងាត់ - ស្រស់ស្អាត” ស្វាគមន៍រដូវក្តៅ
(VOVWORLD) - ទេសចរណ៍តាមដងទន្លេគឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ទីក្រុង Can Tho ដែលនាំមកនូវតម្លៃសេដ្ឋកិច្ចដ៏ធំធេង និងជំរុញការអភិវឌ្ឍរបស់ទីក្រុង។ ថ្វីត្បិតដូច្នេះក៏ដោយ បរិមាណកាកសំណល់ដ៏ច្រើនសន្ធឹកសន្ធាប់នៅតាមដងទន្លេមេគង្គនាពេលកន្លងមក បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងគុណភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន និងរារាំងភ្ញៀវទេសចរមកទស្សនា។ ដោយយល់ពីកង្វល់នេះ ទីក្រុង Can Tho បានសម្របសម្រួលជាមួយអង្គការជាច្រើន ដើម្បីដោះស្រាយបញ្ហាកាកសំណល់ ក្នុងនោះមានមជ្ឈមណ្ឌលគាំទ្រការអភិវឌ្ឍបៃតង (GreenHub - ចំណុះសហភាពសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម) ជាមួយនឹងគម្រោង “ដើម្បីទន្លេមេគង្គមួយដោយគ្មានកាកសំណល់”។ ក្រោយរយៈពេល ១ឆ្នាំ អនុវត្តន៍គម្រោងនេះ ទន្លេមេគង្គបានកាត់បន្ថយកាកសំណល់ តំបន់ទេសចរណ៍ជាច្រើននៅទីនេះមានរូបរាងបៃតងនិងស្រស់ស្អាតជាងមុន។










