សេដ្ឋកិច្ចរបស់ប្រជាជន Lam Dong មានស្ថិរភាពដោយសារការដាំដើមមនចិញ្ចឹមដង្កូវនាង
(VOVWORLD) - អនុវត្តន៍តាមគោលនយោបាយផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំឡើងវិញ លុបបំបាត់ការធ្វើវប្បកម្មហូសសម័យ ដោយដាំតែដំណាំស្រូវនិងកាហ្វេ ក្នុងរយៈពេលកន្លងមក តំបន់ជនជាតិភាគតិចនៅខេត្ត Lam Dong បានដាក់បញ្ចូលប្រភេទដំណាំថ្មីៗជាច្រើន ប្រកប ដោយតម្លៃសេដ្ឋកិច្ចខ្ពស់ក្នុងផលិតកម្ម។ ក្នុងនោះការដាំដើមមនចិញ្ចឹមដង្កូវនាងគឺជាគំរូផលិតកម្មដែលនាំមកនូវចំណូលខ្ពស់។ គ្រួសារជាច្រើនបានងើបចេញពីភាពក្រីក្រ ហើយបានកែលម្អជីវភាពរស់នៅ។ ជាពិសេសនៅឆ្នាំ ២០២១ ទោះបីជាជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់ប្រជាជនភាគច្រើនក៏ដោយ ក៏សេដ្ឋកិច្ចនៃគ្រួសារដាំដើមមនចិញ្ចឹមដង្កូវនាងនៅ Lam Dong នៅតែមានស្ថិរភាព ហើយប្រាក់ចំណូលកើនឡើងគួរឲ្យកត់សម្គាល់។ គ្រួសារទាំងអស់សុទ្ធតែមានលទ្ធភាពទិញរបស់របរចាំបាច់ ហើយអំណរបុណ្យតេតជួបជុំអ្នកភូមិស្រុកយ៉ាងសប្បាយរីករាយផងដែរ។










