ដំណើរ ២០០ ថ្ងៃទាំងយប់ ដើម្បីកសាងផ្ទះមហាសាមគ្គីចំនួន ៥.០០០ខ្នងជូនគ្រួសារក្រីក្រនៅឌៀនបៀន
(VOVWORLD) - បន្ទាប់ពីដំណើរការសាងសង់ជាបន្ទាន់អស់រយៈពេលជាង ២០០ ថ្ងៃទាំងយប់ (ខែឧសភា ឆ្នាំ ២០២៣ ដល់ខែមករា ឆ្នាំ ២០២៤) គិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ ខេត្ត Dien Bien បានបង្ហើយជាស្ថាពរនូវផ្ទះមហាសាមគ្គីចំនួន ៥.០០០ ខ្នងជូនចំពោះគ្រួសារក្រីក្រ។ នេះគឺជាលទ្ធផលនៃគម្រោងសាងសង់ ផ្ទះមហា សាមគ្គីចំនួន ៥.០០០ខ្នង ជូនគ្រួសារក្រីក្រនៅខេត្ត Dien Bien ដោយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម រៀបចំឡើងក្នុងគោលបំណងប្រារព្ធខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤-៧ ឧសភា ២០២៤) ដែលជាកម្មវិធីជួយសាងសង់ផ្ទះដ៏ធំបំផុតសម្រាប់ជនក្រីក្រមិនធ្លាប់មានតាំងពីមុនមកនៅក្នុងខេត្ត Dien Bien។










