Binh Thuan អភិវឌ្ឍន៍ទេសចរណ៍កសិកម្ម
(VOVWORLD) - ខេត្ត Binh Thuan ជាគោលដៅគួរឲ្យចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរ ដោយសារខេត្តមានរមណីយដ្ឋានសម្រាកលំហែកាយតាមឆ្នេរសមុទ្រនិងមានទីតាំងវប្បធម៌ប្រវត្តិសាស្ត្រជាច្រើនកន្លែង។ មិនត្រឹមតែប៉ុណ្ណោះ ខេត្ត Binh Thuan ក៏មានសក្តានុពលសម្រាប់ទេសចរណ៍កសិកម្ម ដែលផ្សាភ្ជាប់នឹងដើម ឈើហូបផ្លែប្រចាំតំបន់ ដូចជា ទំពាំងបាយជូរ ផ្លែប៉ោមនិងដំណាំទៀតផង។ ប្រសិនបើសក្តានុពលទាំងនេះត្រូវបានធ្វើអាជីវកម្ម ទំនងជាវិស័យទេសចរណ៍កសិកម្មនឹងមានការអភិវឌ្ឍ ដែលរួមចំណែកបង្កើនតម្លៃផលិតផលកសិកម្មសម្រាប់កសិករជាពុំខាន។










