ស្ត្រី Soc Trang ជាមួយនឹងគំរូ “បង្វែរសំរាមទៅជាលុយ”
(VOVWORLD) - ដោយមានបំណងកាត់បន្ថយការបំពុលបរិស្ថាននិងមានប្រាក់ចំណូលបន្ថែមនោះ កាលពីច្រើនឆ្នាំកន្លងមក ស្ត្រីជាច្រើននាក់នៅ Soc Trang មានគំនិតផ្តួចផ្តើម ដោយប្រមូលនិងបែងចែកដបភេសជ្ជៈ កេសក្រដាស កំទិចកំទីក្រដាស់ បំពង់ទឹក កន្ត្រកប្លាស្ទិចដែលខូច ។ល។ សម្រាប់លក់។ របៀបធ្វើនេះត្រូវបានគេហៅថាគំរូ “បង្វែរសំរាមទៅជាលុយ”។ រហូតមកដល់ពេលនេះ គំរូនេះបានរួមចំណែកក្នុងការកាត់បន្ថយការបោះចោលសំរាមផ្តេសផ្តាស និងជួយបរិស្ថាននៅតាមតំបន់ជាច្រើនក្នុងខេត្តគ្រប់ដណ្តប់ដោយពណ៌បៃតងស្រស់ស្អាត។










