មជ្ឈមណ្ឌលបាល់ទាត់S&A Academy និមិត្តរូបនៃចំណងមិត្ដភាពវៀតណាម-ថៃក្នុង ភូមិបាល់ទាត់យុវជន
(VOVWORLD) -មជ្ឈមណ្ឌលបាល់ទាត់ S&A Academy (មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាករ បាល់ទាត់យុវ ជនវ័យក្មេងទីក្រុងហូជីមិញ)ទើបនឹងបានបង្កើតឡើង ដែលជាសមិទ្ធិផល ពី ចំណងមិត្តភាពដ៏អស្ចារ្យមួយរវាងលោក Doan Hoang Son និង លោក Apisit Kaikaew ជាកីឡាករបាល់ទាត់ជើងចាស់នៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និងថៃ។ S&A Academy មានទីលានហ្វឹកហាត់ចំនួន២នៅខ័ណ្ឌទី១០និងខ័ណ្ឌទី៨ (នៃទីក្រុងហូជីមិញ) និងមានមជ្ឈមណ្ឌលមួយទៀតនៅទីក្រុងបាងកក (ប្រទេសថៃ) ទើបនឹងបានបើកវគ្គបណ្តុះបណ្តាលដំបូងនាខែមេសាឆ្នាំ២០១៦។










