បទយកការណ៍ថ្ងៃសៅរ៍

06/04/2024

ដំណើរ ២០០ ថ្ងៃទាំងយប់ ដើម្បីកសាងផ្ទះមហាសាមគ្គីចំនួន ៥.០០០ខ្នងជូនគ្រួសារក្រីក្រនៅឌៀនបៀន

(VOVWORLD) - បន្ទាប់ពីដំណើរការសាងសង់ជាបន្ទាន់អស់រយៈពេលជាង ២០០ ថ្ងៃទាំងយប់ (ខែឧសភា ឆ្នាំ ២០២៣ ដល់ខែមករា ឆ្នាំ ២០២៤) គិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ ខេត្ត Dien Bien បានបង្ហើយជាស្ថាពរនូវផ្ទះមហាសាមគ្គីចំនួន ៥.០០០ ខ្នងជូនចំពោះគ្រួសារក្រីក្រ។ នេះគឺជាលទ្ធផលនៃគម្រោងសាងសង់ ផ្ទះមហា សាមគ្គីចំនួន ៥.០០០ខ្នង ជូនគ្រួសារក្រីក្រនៅខេត្ត Dien Bien ដោយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម រៀបចំឡើងក្នុងគោលបំណងប្រារព្ធខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤-៧ ឧសភា ២០២៤) ដែលជាកម្មវិធីជួយសាងសង់ផ្ទះដ៏ធំបំផុតសម្រាប់ជនក្រីក្រមិនធ្លាប់មានតាំងពីមុនមកនៅក្នុងខេត្ត Dien Bien។

ដំណើរ ២០០ ថ្ងៃទាំងយប់ ដើម្បីកសាងផ្ទះមហាសាមគ្គីចំនួន ៥.០០០ខ្នងជូនគ្រួសារក្រីក្រនៅឌៀនបៀន
16/03/2024

ស្រុក Quan Ba លើកកំពស់តួនាទីរបស់សហគមន៍ក្នុងការកាត់បន្ថយហានិភ័យគ្រោះធម្មជាតិ

(VOVWORLD) - ស្រុក Quan Ba ខេត្ត Ha Giang គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលបានអនុវត្តន៍កម្មវិធីបង្ការនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិ តាមសហគម ន៍ ឧបត្ថម្ភដោយអង្គការ ActionAid អន្តរជាតិប្រចាំនៅវៀតណាមកាលពីឆ្នាំ ២០០៧ រហូតដល់បច្ចុប្បន្ន។ តាមរយៈកម្មវិធី សហគមន៍ប្រជាជនក្នុងមូលដ្ឋានបានលើកកម្ពស់ភាពម្ចាស់ការ ក្នុងការរៀបចំផែនការឆ្លើយ តប បង្ការ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ដោយ ហេតុនោះ បានរួមចំណែកកាត់បន្ថយហានិភ័យគ្រោះធម្មជាតិនៅតាមមូលដ្ឋាន។

ស្រុក Quan Ba លើកកំពស់តួនាទីរបស់សហគមន៍ក្នុងការកាត់បន្ថយហានិភ័យគ្រោះធម្មជាតិ
09/03/2024

ប្រជាជន Xo Dang ក្លាយទៅជាអ្នកមានពីការដាំរុក្ខជាតិឱសថ

(VOVWORLD) - ប្រជាជនចំនួន ៩៥% នៅស្រុក Tu Mo Rong ខេត្ត Kon Tum ជាជនជាតិ Xo Dang។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអនុវត្តន៍គោលដៅអភិវឌ្ឍន៍រុក្ខជាតិ ឱសថ ប្រជាជនជនជាតិ Xo Dang បានជម្រុញកម្លាំងពលកម្ម ផលិតកម្ម និងធ្វើអ្នកមានពីភូមិសាស្ត្រនៃស្រុកកំណើតរបស់ខ្លួន។

ប្រជាជន Xo Dang ក្លាយទៅជាអ្នកមានពីការដាំរុក្ខជាតិឱសថ
02/03/2024

ស្ត្រីនៅ Thap Muoi ខេត្ត Dong Thap ចាប់ផ្តើមអាជីវកម្មដោយអនុវត្តន៍បច្ចេកវិទ្យា

(VOVWORLD) - ក្លឹបស្ត្រីចាប់ផ្តើមអាជីវកម្ម (ក្លឹបសហ គ្រិនស្ត្រី) នៅ Thap Muoi ខេត្ត Dong Thap ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ហើយបានជួយស្ត្រីជាច្រើនក្នុងការចាប់ផ្តើមអាជីវកម្មជាមួយផលិតផលប្រចាំតំបន់ ។ នៅចំពោះមុខនឹងនិន្នាការនៃការទិញទំនិញតាមអ៊ីនធឺណិត និងពាណិជ្ជកម្មអេឡិចត្រូនិក ក្លឹបបានណែនាំសមាជិកឱ្យផ្លាស់ប្តូរវិធីសាស្រ្តអាជីវកម្ម ដើម្បីវប្រដេញតាមតម្រូវការទីផ្សារ។ ដោយសារការអនុវត្តបច្ចេកវិទ្យា ការបញ្ជាទិញកើនឡើង និងការលក់ដូរកាន់តែងាយស្រួលដូច្នេះហើយ នាំមកនូវប្រាក់ចំណូលស្ថិរភាពដល់សមាជិកម្នាក់ៗក្នុងក្លឹប។

ស្ត្រីនៅ Thap Muoi ខេត្ត Dong Thap ចាប់ផ្តើមអាជីវកម្មដោយអនុវត្តន៍បច្ចេកវិទ្យា
24/02/2024

ក្លឹប "មីកញ្ចប់បៃតង" ផ្សព្វផ្សាយរបៀបរស់នៅបៃតងនៅក្នុងសហគមន៍

(VOVWORLD) - រៀងរាល់ថ្ងៃពុធ និងថ្ងៃសុក្របានក្លាយទៅជាទម្លាប់ទៅហើយបន្ទាប់ពីសមាជិកនៃក្លឹប "មីកញ្ចប់បៃតង" បានប្រមូលផ្តុំគ្នានៅក្នុងការិយាល័យ ដើម្បីរួមគ្នាផលិតចេញផលិតផលយ៉ាងស្រស់ស្អាត ធ្វើពីសំបកមីកញ្ចប់។ ក្លឹបនេះត្រូវបានបង្កើតឡើងជិត ៤ ឆ្នាំមកហើយ ប៉ុន្តែប្រសិទ្ធភាពក្នុងការរួមចំណែកការពារបរិស្ថាន គឺមើលឃើញយ៉ាងច្បាស់ណាស់។ ដូច្នេះហើយ ក្លឹបបានទាក់ទាញការយកចិត្តទុកដាក់ ចំណាប់អារម្មណ៍ និងការចែករំលែករបស់អ្នកស្ម័គ្រចិត្ត រួមទាំងសហការីនៅគ្រប់តំបន់ទូទាំងប្រទេស។

ក្លឹប "មីកញ្ចប់បៃតង" ផ្សព្វផ្សាយរបៀបរស់នៅបៃតងនៅក្នុងសហគមន៍
16/02/2024

រីករាយជាមួយពិធីបុណ្យ Poon Poong នៅដើមនិទាឃរដូវ

(VOVWORLD) - Poon Poong គឺជាពិធីបុណ្យដ៏ចំណាស់មួយរបស់ជនជាតិ Muong នៅខេត្ត Thanh Hoa នៅពេលដែលបុណ្យតេត និងនិទាឃរដូវមកដល់ម្តងៗ។ ពិធីបុណ្យដែលបង្កប់ដោយជំនឿប្រពៃណីគឺជាសកម្មភាពវប្បធម៌ដែលមិនអាចខ្វះបានរបស់ជនជាតិ Muong នៅទីនេះ។

រីករាយជាមួយពិធីបុណ្យ Poon Poong នៅដើមនិទាឃរដូវ
27/01/2024

បុណ្យតេតមុននៅភូមិផ្កា Binh Khe

(VOVWORLD) - នៅក្នុងប៉ុន្មានថ្ងៃដើមបុណ្យតេតប្រពៃណី ឆ្នាំរោងឆស័ក ២០២៤ នៅឃុំ Binh Khe ទីក្រុង Dong Trieu ដែលជាតំបន់ដាំផ្កាដ៏ធំមួយរបស់ខេត្ត Quang Ninh ហាក់ដូចជាមានភាពអូរអរមមាញឹក។ កសិករដាំផ្កា និងដើមឈើលម្អបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តក្នុងការថែរក្សាតំបន់ផ្កា និងដើមឈើលម្អដោយសង្ឃឹមថា សួនផ្កានឹងរីកស្គុះស្គាយទាន់ពេលអំណរបុណ្យ តេតប្រពៃណី។

បុណ្យតេតមុននៅភូមិផ្កា Binh Khe
13/01/2024

នារីជនជាតិ Tay ជាមួយនឹងប្រាថ្នាលើកកម្ពស់តម្លៃរបស់ផ្លៃទន្លាប់ Vanh Khuyen

(VOVWORLD) - ឆ្លៀតយកប្រយោជន៍ពីវត្ថុធាតុដើមដែលមានស្រាប់ក្នុងមូលដ្ឋានគឺផ្លែទន្លាប់ Vanh Khuyen (Vanh Khuyen persimmons) អ្នកស្រី Vuong Thi Thuong ទីរួមស្រុក Na Sam ស្រុក Van Lang ខេត្ត Lang Son បានសម្រេចចិត្តចាប់ផ្តើមអាជីវកម្ម ដោយធ្វើការវិនិយោគ លើរោងចក្រផលិតតាមបច្ចេកវិទ្យារបស់ជប៉ុន ហើយជំហានដំបូងក៏ទទួលបានជោគជ័យ ជាមួយផលិតផល “ទន្លាប់ Vanh Khuyen ហាលរខ្យល់”។

នារីជនជាតិ Tay ជាមួយនឹងប្រាថ្នាលើកកម្ពស់តម្លៃរបស់ផ្លៃទន្លាប់ Vanh Khuyen
06/01/2024

នារីម្នាក់ចាប់ផ្តើមអាជីវកម្មដ៏ជោគជ័យជាមួយនឹងគំរូបណ្តុះផ្សិតជាទំនិញសម្រាប់លក់ដូរ

(VOVWORLD) - ការបណ្តុះផ្សិតជាច្រើនប្រភេទសម្រាប់ជាទំនិញលក់ដូ គឺជាគំរូចាប់ផ្តើមអាជីវកម្មដ៏ពិសេសមួយរបស់កញ្ញា Mai Thi Anh Xuan នៅភូមិ Phuoc Khanh ឃុំ An Khanh ស្រុក Chau Thanh (ខេត្ត Ben Tre)។ គំរូនេះបានបើកចេញទិសដៅថ្មី ធ្វើឲ្យវិស័យម្ហូបអាហារកាន់តែសម្បូរបែប ក្នុងការបម្រើដល់សេចក្តីត្រូវការរបស់ប្រជាជន ក្នុងទិសដៅស្អាតស្អំ ដែលមិនប៉ះពាល់ដល់បរិស្ថាន។

នារីម្នាក់ចាប់ផ្តើមអាជីវកម្មដ៏ជោគជ័យជាមួយនឹងគំរូបណ្តុះផ្សិតជាទំនិញសម្រាប់លក់ដូរ
23/12/2023

Con Dao – កោះពេជ្រនៅភូមិភាគខាងត្បូងមាតុភូមិ

(VOVWORLD) - Con Dao ត្រូវបានស្គាល់ដល់ជាឋានសួគ៌ទេសចរណ៍ងើបចេញពី "ឋាននរកនៅលើផែនដី" ជាទីតាំងឃុំឃាំងយុទ្ធជនបដិវត្តន៍វៀតណាមដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងនឹមត្រួតត្រារបស់ពួកអាណានិគម និងចក្រពត្តិកាលពីអតីតកាល។

Con Dao – កោះពេជ្រនៅភូមិភាគខាងត្បូងមាតុភូមិ