ភូមិផ្កាប្រមូលផលត្រៀមរៀបចំអោយបុណ្យតេត
(VOVWORLD) - ចំពោះជនជាតិវៀតណាម នាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្ដងៗ ក្រៅពីនំអន្សមនិងស្ពកផ្លែឈើ៥ប្រភេទនោះ គឺមិនអាចខ្វះបាន ពណ៌ស្អាតឆើត ឆាយនៃផ្កាគ្រប់ប្រភេទឡើយ។ គិតតាំងពីភាគខាងជើងរហូតដល់ភាគខាងត្បូង ប្រទេសវៀតណាម គឺមានភូមិដាំផ្កានិងផ្សារផ្កាជាច្រើនលើសលុប។ នៅតំបន់ នីមួយៗ គេចូលចិត្តប្រភេទផ្កាផ្សេងគ្នាមួយក្នុងប៉ុន្មានថ្ងៃបុណ្យតេតប្រពៃណី ក៏ ប៉ុន្តែប្រភេទផ្កាដែលត្រូវបានគេនិយមចូលចិត្តយ៉ាងខ្លាំងបំផុតក្នុងបុណ្យតេតនេះ គឺផ្កាម៉ាកខៃ ផ្កាអង្គាសីល ផ្កាជើងគោ ផ្កាកុលាប ដើមក្រូចឃ្វិត ឬដើមឈើតាំង លំអរបូនសាយ ជាដើម។ ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាជននៅភូមិផ្កាគ្រប់កន្លែងក្នុង ទូទាំងប្រទេសកំពុងប្រញាប់ប្រញាល់ថែទាំផ្កា ដើម្បីអោយផ្កាអាចរីកស្គុះស្គាយចំ ឱកាសបុណ្យចូលឆ្នាំថ្មី កុរ ឯកស័ក ២០១៩។










