ពណ៌របស់ជនជាតិទាំង៥៤

10/01/2023

នាំផលិតផលចរបាប់ Jrai ខេត្ត Gia Lai ឈានទៅឆ្ងាយ

(VOVWORLD) - របរតម្បាញចរបាប់គឺជាលក្ខណៈវប្បធម៌ពិសេសមួយរបស់ប្រជាជនជនជាតិJrai ខេត្ត Gia Lai។ ទន្ទឹមនឹងការថែរក្សារបរ តម្បាញ ដើម្បីអភិរក្សសិប្បកម្មប្រពៃណីរបស់ជនជាតិ បុគ្គល និងអាជីវកម្មជាច្រើនបានប្រើប្រាស់ក្រណាត់ ចរបាប់ប្រពៃណី Jrai ដើម្បីដេរសម្លៀកបំពាក់ប្រកបដោយភាពច្នៃប្រឌិត ហើយផ្សព្វផ្សាយ និងលក់ទំនិញនៅលើបណ្តាញសង្គម នាំយកផលិតផលរបស់ជនជាតិខ្លួនទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

នាំផលិតផលចរបាប់ Jrai ខេត្ត Gia Lai ឈានទៅឆ្ងាយ
27/12/2022

សាលាមធ្យមសិក្សាបាលី-ខ្មែរ ខេត្តត្រាវិញ យកចិត្តទុកដាក់ដល់សមណសិស្សនិងយុវសិស្ស

(VOVWORLD) - សាលាមធ្យមសិក្សាបាលី - ខ្មែរខេត្តត្រាវិញ ត្រូវបានបង្កើតឡើងដោយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ នៅឆ្នាំ ២០១៤។ ជាសាលាដំបូងនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ដែលបណ្តុះបណ្តាលយុវសិស្ស និងសមណសិស្សខ្មែរតាមប្រព័ន្ធពីរគឺ៖ មធ្យមសិក្សាទុតិយភូមិ និងសាលាមធ្យមសិក្សាបាលីខ្មែរនោះ សាលាមធ្យមសិក្សាបាលី-ខ្មែរ ខេត្តត្រាវិញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការអប់រំនៅតំបន់ជនជាតិភាគតិចក្នុងតំបន់ដីសណ្តទន្លេ Cuu Long។

សាលាមធ្យមសិក្សាបាលី-ខ្មែរ ខេត្តត្រាវិញ យកចិត្តទុកដាក់ដល់សមណសិស្សនិងយុវសិស្ស
05/12/2022

ស្លៀកពាក់សំលៀកបំពាក់ប្រពៃណីទៅសាលារៀនដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ

(VOVWORLD) - ការដែលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជនជាតិភាគតិចស្លៀកពាក់សំលៀកបំពាក់ប្រពៃណីទៅសាលារៀន បានក្លាយជារូបភាពប្រចាំថ្ងៃនៅគ្រប់ថ្នាក់សិក្សានៅស្រុកភ្នំ Binh Lieu ខេត្ត Quang Ninh។ នេះជារបៀបពិសេសរបស់ផ្នែកអប់រំស្រុក Binh Lieu ដើម្បីអប់រំសិស្សានុសិស្សឲ្យចេះស្រឡាញ់ និងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។

ស្លៀកពាក់សំលៀកបំពាក់ប្រពៃណីទៅសាលារៀនដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ
28/11/2022

វត្តនានានៅខេត្តត្រាវិញអភិរក្សអក្សរជនជាតិខ្មែរ

(VOVWORLD) - ការបង្រៀនអក្សរខ្មែរនៅវត្តព្រះពុទ្ធសាសនាថេរវាទ បានក្លាយជាប្រពៃណីនៅខេត្តត្រាវិញតាំងពីយូរមកហើយ។ ក្នុងខេត្តមានវត្តចំនួន ១៤៣ កន្លែង ហើយវត្តណាក៏បើកថ្នាក់បង្រៀនភាសាខ្មែរដែរ។ សិក្ខាកាមមិនរើសអើងជនជាតិនិងភេទទេ ដោយមានគ្រប់វ័យអាយុ ចាប់ពីកុមារ មនុស្សពេញវ័យ រហូតដល់ពុទ្ធបរិស័ទ និងព្រះសង្ឃ។

វត្តនានានៅខេត្តត្រាវិញអភិរក្សអក្សរជនជាតិខ្មែរ
22/11/2022

ខេត្ត Lao Cai អភិរក្សវប្បធម៌របស់បណ្ដាជនជាតិដើម្បីអភិវឌ្ឍន៍ទេសចរណ៍

(VOVWORLD) - ខេត្ត Lao Cai បច្ចុប្បន្នមានកេរ្តិ៍ដំណែលវប្បធម៌ជាង ៥០ ដែលជាប់ចំណាត់ថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមជាមួយនឹងបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនិងបេតិកភណ្ឌតំណាងមនុស្សជាតិចចំនួនជិត ៤០។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ខេត្ត Lao Cai ក្នុងការអភិវឌ្ឍទេសចរណ៍ខាងវិញ្ញាណ ទេសចរណ៍សហគមន៍ ទទួលបទពិសោធន៍ និងទេសចរណ៍ផ្សងព្រេង។

ខេត្ត Lao Cai អភិរក្សវប្បធម៌របស់បណ្ដាជនជាតិដើម្បីអភិវឌ្ឍន៍ទេសចរណ៍
14/11/2022

លើកកម្ពស់គុណភាពនៃការបង្រៀននិងរៀនសូត្រភាសាជនជាតិភាគតិច

(VOVWORLD) - ខេត្ត Lang Son មានប្រជាជនជាង ៨០% ជាជនជាតិភាគតិច ដែលភាគច្រើនជា ជនជាតិ Nung, Tay, Dao, Hoa, San Chay និង Mong។ ទោះជាយ៉ាងណាក៏ដោយ ដូចនៅតំបន់ភ្នំភាគខាងជើងជាច្រើន កម្មាភិបាល និងមន្ត្រីរដ្ឋការជាច្រើនដែលធ្វើការ នៅតំបន់ជនជាតិភាគតិចនៃខេត្ត Lang Son កំពុងជួបការលំបាកជាច្រើន ដោយសារ តែភាសាខុសគ្នា; មិនយល់ពីទំនៀមទំលាប់ ប្រពៃណី វប្បធម៌របស់សហគមន៍ជនជាតិ ភាគតិច។ ដូច្នេះហើយ នាពេលកន្លងមក ខេត្ត Lang Son បានចាត់វិធានការជាច្រើន ដើម្បីជំនះលើបញ្ហានេះ។ ចាប់ពីឆ្នាំ ២០១៥ មក ថ្នាក់បង្រៀន - រៀនសូត្រភាសានិង អក្សររបស់ជនជាតិភាគតិចនៅខេត្ត Lang Son ចាប់ផ្តើមត្រូវបានរៀបចំនិងដាក់ ឲ្យដំណើរការ។

លើកកម្ពស់គុណភាពនៃការបង្រៀននិងរៀនសូត្រភាសាជនជាតិភាគតិច
07/11/2022

ស្ត្រីជនជាតិភាគតិចនៅខេត្ត Quang Ninh ធ្វើទេសចរណ៍អេកូឡូស៊ី

(VOVWORLD) - ស្រុក Binh Lieu មានចំនួនប្រជាជនជាង ៩៦% ជាជនជាតិភាគតិច។ កាលពីជិតដប់ឆ្នាំមុន ជីវភាពខាងសេដ្ឋកិច្ចរបស់ប្រជាជនភាគច្រើនពឹងផ្អែកលើការដាំដុះដំណាំស្រូវ ការចិញ្ចឹមសត្វ និងការធ្វើអាជីវកម្មរុក្ខផល។ ចាប់តាំងពីឆ្នាំ ២០១៥ មក ទេសចរណ៍ Binh Lieu ចាប់ផ្តើមត្រូវបានគេស្គាល់ដល់ ប៉ុន្តែដោយសារកន្លែងស្នាក់នៅមានចំនួនតិចតួច ដូច្នេះហើយភ្ញៀវទេសចរណ៍ច្រើនតែធ្វើដំណើរក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ មិនស្នាក់នៅមូលដ្ឋាននោះទេ។ ស្ត្រីនៅតំបន់ខ្ពង់រាបនៅស្រុក Binh Lieu ខេត្ត Quang Ninh បានចេះទាញយកប្រយោជន៍ពីលក្ខខណ្ឌធម្មជាតិ និងអត្តសញ្ញាណវប្បធម៌ ដើម្បីអភិវឌ្ឍន៍គំរូទេសចរណ៍ដ៏ពិសេសមួយ ដែលជាទេសចរណ៍អេកូឡូស៊ីដោយផ្សារភ្ជាប់ជាមួយនឹងវប្បធម៌សហគមន៍។

ស្ត្រីជនជាតិភាគតិចនៅខេត្ត Quang Ninh ធ្វើទេសចរណ៍អេកូឡូស៊ី
01/11/2022

ថែរក្សាវប្បធម៌ជនជាតិ Dao ពីសកម្មភាពអក្សរសាស្ត្រសិល្បៈនៅក្នុងភូមិ

(VOVWORLD) - ពីក្រុមសិល្បៈមួយដែលត្រឹមតែសម្ដែងដើម្បីបម្រើប្រជាជនតាមភូមិ ឃុំ ក្នុងពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះ រហូតមកដល់ពេលនេះ ក្រុមសិល្បDao នៅភូមិ Pieng Sang ឃុំ Phieng Luong ស្រុក Moc Chau ខេត្ត Son La ត្រូវបានមនុស្សជាច្រើនស្គាល់ថា ជាក្រុមសិល្បៈជំនាញក្នុងការសម្តែងឈុតដ៏វិសេសវិសាលនានារបស់ជនជាតិខ្លួន។ អាស្រ័យហេតុនេះ រួមចំណែកថែរក្សា ពង្រីក និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Dao ដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។

ថែរក្សាវប្បធម៌ជនជាតិ Dao ពីសកម្មភាពអក្សរសាស្ត្រសិល្បៈនៅក្នុងភូមិ
24/10/2022

សិប្បករឆ្នើម Cam Vui - អ្នកមានការជក់ចិត្តនឹងវប្បធម៌ជនជាតិ

(VOVWORLD) - នៅស្រុក Muong La ខេត្ត Son La សិប្បករឆ្នើម Cam Vui ជនជាតិ Thai ត្រូវបានអ្នករាល់គ្នាស្គាល់ថា ជាមនុស្សម្នាក់ដែលមានការជក់ចិត្តនឹងវប្បធម៌របស់ជនជាតិខ្លួន។ មិនត្រឹមតែរួមចំណែកក្នុងការបង្ហាត់បង្រៀន និងថែរក្សាវប្បធម៌ជនជាតិខ្លួនប៉ុណ្ណោះទេ លោកថែមទាំងកសាង និងពង្រឹងចលនាវប្បធម៌សិល្បៈនៅមូលដ្ឋានទៀតផង។

សិប្បករឆ្នើម Cam Vui - អ្នកមានការជក់ចិត្តនឹងវប្បធម៌ជនជាតិ
17/10/2022

លក្ខណៈស្រស់ស្អាតក្នុងពិធីរៀបមង្គលការរបស់ជនជាតិ Dao ក្រហមនៅ Tuyen Quang

(VOVWORLD) - ជនរួមជាតិជាជនជាតិ Dao នៅខេត្ត Tuyen Quang មានចំនួនប្រជាជនជិត ១០ ម៉ឺននាក់។ ក៏ដូចជាជនជាតិបងប្អូនជាច្រើន ដែលរួមរស់ជាមួយគ្នានៅមូលដ្ឋាន និង ក្រុមជនជាតិ Dao ផ្សេងៗទៀតដែរ ជនជាតិ Dao ក្រហមមានជីវភាពវប្បធម៌ ស្មារតីដ៏ សម្បូរបែប ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈពិធីបុណ្យទានប្រពៃណី និងទំនៀម ទម្លាប់តាំងពីយូរយារណាស់មកហើយ។ ទំនៀមទំលាប់មួយក្នុងចំណោមទំនៀម ទំលាប់ដ៏យូរលង់ ដែលនៅតែត្រូវបានថែរក្សារហូតមកដល់សព្វថ្ងៃនេះ ហើយជា លក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិ Dao ក្រហមនៅខេត្ត Tuyen Quang នោះគឺទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍។

លក្ខណៈស្រស់ស្អាតក្នុងពិធីរៀបមង្គលការរបស់ជនជាតិ Dao ក្រហមនៅ Tuyen Quang