ឧបករណ៍តន្ត្រីដ៏វិសេសវិសាលរបស់ជនជាតិ Cao Lan
(VOVWORLD) - ជនជាតិ Cao Lan (ឬបានហៅថា San Chay) មានចំនួនប្រជាជនជាង៦១ ពាន់នាក់ ដែលរស់នៅភាគច្រើននៅឃុំចំនួន៣៧នៃស្រុក Son Duong Yen Son និង Ham Yen ខេត្ត Tuyen Quang។ និយាយដល់ជនជាតិ Cao Lan គឺនិយាយ ដល់បទចម្រៀង Sinh ដ៏ជិតស្និទ្ធដោយមានទំនុកចម្រៀងសាមញ្ញតែពោរពេញទៅ ដោយមនោសញ្ចេតនាអណ្ដែតអណ្ដូងរបស់គូស្នេហា អមដោយឧបករណ៍តន្ត្រីដ៏វិសេសវិសាល របស់ជនជាតិខ្លួនដែលធ្វើឲ្យអ្នកស្ដាប់សម្របខ្លួនចូលក្នុងជីវភាពរស់នៅរបស់ពួកគេ។










