ពណ៌របស់ជនជាតិទាំង៥៤

29/01/2018

ស្រុក Cao Phong (ខេត្ត Hoa Binh) អភិរក្សវប្បធម៌ Muong Thang

(VOVWORLD) -ជនជាតិ Muong មានពាក្យថា “ទីមួយ Bi ទី២ Vang ទី៣ Thang ទី៤ Dong” ដើម្បី និយាយអំពីភាពសប្បូរបែបនៃវប្បធម៌របស់ជនជាតិ Muong ៤ក្រុម។ ក្នុងនោះស្រុក Cao Phong នៅខេត្ត Hoa Binh ត្រូវបានចាត់ទុកដូចជាមជ្ឈមណ្ឌាលរបស់ជនជាតិ Muong Thang ជាជនជាតិ Muong មួយក្រុមក្នុងចំណោមជនជាតិ Muong ទាំង៤ពោល ខាងលើ។ រួមជាមួយការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនោះ រដ្ឋអំណាចនិងប្រជាជននៅស្រុក Cao Phong កំពុងខិតខំប្រឹងប្រែងរក្សាចរិតលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ ជនជាតិ Muong Thang ផងដែរ។

ស្រុក Cao Phong (ខេត្ត Hoa Binh) អភិរក្សវប្បធម៌ Muong Thang
22/01/2018

បុណ្យតេត A Za របស់ជនរួមជាតិតំបន់ព្រៃភ្នំ A Luoi

(VOVWORLD) -ពេលដែលរដូវប្រមូលផលស្រូវបានចូលមកដល់នាចុងឆ្នាំម្តងៗ ហើយរដូវរងារបាន ចាប់ផ្តើមជាមួយអាកាសធាតុត្រជាក់បន្តិចៗនោះ ក៏ជាពេលវេលាដែលភូមិស្រុកនានា របស់ជនរួមជាតិបណ្តាជនជាតិ Pako, Ta Oi និង Co Tu នៅស្រុកព្រៃភ្នំ A Luoi ខេត្ត Thua Thien Hue បានសប្បាយរីករាយទទួលបុណ្យតេត A Za ឬហៅថា បុណ្យតេត អំណរបាយថ្មី ដើម្បីអរព្រះគុណចំពោះទេវតាដែលប្រទានពរនូវរដូវអំណោយផល។

បុណ្យតេត A Za របស់ជនរួមជាតិតំបន់ព្រៃភ្នំ A Luoi
15/01/2018

រូបមន្តដោយឡែកនៃរបរដំដែករបស់ជនជាតិ Mong

(VOVWORLD) -របរដំដែករបស់ជនជាតិ Mong មានតាំងពីយូរណាស់មកហើយ។ មុននេះ នៅគ្រួ សារជនជាតិ Mong ណាក៏មានឡ ដុតដែក ដើម្បីធ្វើឡើងនូវឧបករណ៍និង ប្រ ដាប់ប្រដាប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែរ។ ដល់បច្ចុប្បន្ន ទោះបីជាកំពុងស្ថិតក្នុងនិន្នាការអភិវឌ្ឍន៍ក៏ដោយ ប៉ុន្តែរបរដំដែកសិប្បកម្មរបស់ជនជាតិ Mong នៅមានស្ថិរភាព។ ផលិតផលដំដែករបស់ជនជាតិ Mong នៅតែរក្សាបានភាពល្បីឈ្មោះដោយ សារស្វិត មាំនិងរក្សាបានរូបមន្តដោយឡែករបស់ខ្លួន។

រូបមន្តដោយឡែកនៃរបរដំដែករបស់ជនជាតិ Mong
08/01/2018

សម្លេងគែន-លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Mong

(VOVWORLD) -រួមជាមួយការផលិតនិងច្នៃប្រឌិតនោះ សិល្បៈផ្លុំគែន រាំកំដរគែនក្នុងពិធីបុណ្យទាន នានា ជាទំនៀមទម្លាប់ប្រពៃណី ស្តែងឡើងលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ជន ជាតិ Mong ។ សម្រាប់ជនជាតិនេះ គែនមិនត្រឹមតែជាឧបករណ៍តន្ត្រីសម្រាប់ផ្តាំផ្ញើនូវ មនោសញ្ចេតនាប៉ុណ្ណោះទេ សម្លេង គែនថែមទាំងបានចាត់ទុកដូចជាខ្សែតភ្ជាប់រវាង ឋានមនុស្សជាមួយឋានព្រលឹងផងដែរ។

សម្លេងគែន-លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Mong
25/12/2017

ទំនៀមទម្លាប់សែនដំរីរបស់ជនជាតិ M’nong នៅភូមិ Don

(VOVWORLD) -ក្នុងបណ្តាជនជាតិនៅតំបន់ Tay Nguyen ជនជាតិ M’nong គឺល្បីឈ្មោះដោយ មុខរបរបរបាញ់សត្វនិងផ្សំាងដំរីព្រៃ។ សម្រាប់ជនជាតិនេះ ដំរីមិនត្រឹមតែជាទ្រព្យសម្បត្តិ ដ៏ធំមួយប៉ុណ្ណោះទេ ថែមទាំងមានតួនាទីសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងវប្បធម៌ ប្រជាប្រិយទៀតផង។ ដំរីត្រូវបានចាត់ទុកដូចជាសមាជិកមួយក្នុងសហគមន៍ តាមនោះ រឿងរ៉ាវ ទាំងអស់ដែលប្រព្រឹត្តទៅជំវិញជីវភាពប្រចាំថ្ងៃទាក់ទងនឹងជីវភាពរបស់ដំរី គឺសុទ្ធ តែគោរពតាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ M’nong។ តាំងពីយូរណាស់មក ហើយ ជនជាតិ M’nong តែងតែមានពិធីសែនដំរីផងដែរ។

ទំនៀមទម្លាប់សែនដំរីរបស់ជនជាតិ M’nong នៅភូមិ Don
18/12/2017

ល្បែងប្រជាប្រិយរបស់ជនជាតិចាមនៅខេត្ត Ninh Thuan

(VOVWORLD) - ខេត្ត Ninh Thuanជាខេត្តមួយមានប្រជាជនជនជាតិចាម រស់នៅជាច្រើន។ ជនជាតិចាមរស់នៅយូរអង្វែងនៅទីនេះ ដែលបានរក្សា ទុកយ៉ាងភ្ជាប់ខ្លួនជាមួយនឹងពិធីបុណ្យនិង លក្ខណៈវប្បធម៌វិសេស វិសាលជាច្រើន ក្នុងនោះមានល្បែងកំសាន្តប្រពៃណី ត្រូវបានប្រជាជន រក្សារហូតដល់បច្ចុប្បន្ន។

ល្បែងប្រជាប្រិយរបស់ជនជាតិចាមនៅខេត្ត Ninh Thuan
09/12/2017

ពិធីសែនកំពង់ទឹករបស់ជនជាតិ E de

(VOVWORLD) -សែនកំពង់ទឹកជាទំនៀមទម្លាប់ដ៏វិសេសវិសាលរបស់ជនជាតិ E de នៅ Tay Nguyen ។ ពិធីនេះបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយបំណងសូមទេវតាទឹកប្រទាន ពរក្តីសុខសម្រាប់ឆ្នាំចាស់និងបួងសួងសូមរដូវអំណោយ ផលសម្រាប់ឆ្នាំបន្ត។ ឆ្លងកាត់ពេលវេលា ពិធីសែនកំពង់ទឹកនៅតែបានរក្សាដូចជា លក្ខណៈវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិជនជាតិ E de។

ពិធីសែនកំពង់ទឹករបស់ជនជាតិ E de
04/12/2017

ត្បាញចរបាប់-រង្វាស់វាយតម្លៃការប៉ិនប្រសបរបស់នារី M’nong

(VOVWORLD) -នៅតាមភូមិនីមួយៗរបស់ជនជាតិ M’nong នៅឃុំ Dak Ndrung (ស្រុក Dak Song ខេត្ត Dak Nong) មាននារីជាច្រើននាក់នៅតែព្យាយាមត្បាញយ៉ាងស្វិតស្វាញដើម្បីត្បាញឡើងនូវផលិតផលចរបាប់ចម្រុះ ពណ៌ រួមចំណែកពង្រឹងនិងពង្រីក តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។ សម្រាប់នារីជន ជាតិ M’nong វិញ ត្បាញចរបាប់ជារង្វាស់វាយ តម្លៃអំពីការប៉ិនប្រសបថ្នឹកនឹងការងាររបស់នារីពេលនាងនៅផ្ទះប្តី។

ត្បាញចរបាប់-រង្វាស់វាយតម្លៃការប៉ិនប្រសបរបស់នារី M’nong
27/11/2017

លក្ខណៈវិសេសវិសាលនៃគែន Muong Lo របស់ជនជាតិ Thai

(VOVWORLD) -ចំពោះជនជាតិ Thai នៅ Muong Lo ខេត្ត Yen Bai គែនជាឧបករណ៍ភ្លេងមួយ ប្រភេទដែលតភ្ជាប់ក្តីស្រឡាញ់និងជាព្រ លឹងនៅក្នុងបទចម្រៀងប្រជាប្រិយ ហើយក៏ជានិមិត្តរូបវប្បធម៌ស្មារតីដ៏វិសេសវិសាលទៀត ផង។ សម្លេងគែនបានឆ្លុះបញ្ចាំងពីទឹកចិត្តនិងពីបំណងប្រាថ្នារបស់ជនរួមជាតិនៅទីនេះផងដែរ។

លក្ខណៈវិសេសវិសាលនៃគែន Muong Lo របស់ជនជាតិ Thai
20/11/2017

ពិធីកាប់ក្របីជប់លៀងបូជាទេវតាអំណររដូវថ្មីរបស់ជនជាតិ Ma

(VOVWORLD) -ពិធីបុណ្យ “កាប់ក្របីដាក់ដង្វាយទេវតាសូមទទួលបានស្រូវរាប់ពាន់ កាផា” ជាសកម្មភាព វប្បធម៌ ជំនឿដ៏សំខាន់បំផុតសម្រាប់ជនជាតិ Ma នៅស្រុក Cat Tien (ខេត្ត Lam Dong)។ ពិធីបុណ្យនេះបានរៀបចំឡើង សំដៅដាក់ដង្វាយទេវតា ដែលប្រទាន ពរនូវរដូវ អំណោយផលស្រូវពេញជង្រុក។

ពិធីកាប់ក្របីជប់លៀងបូជាទេវតាអំណររដូវថ្មីរបស់ជនជាតិ Ma