ពណ៌របស់ជនជាតិទាំង៥៤

20/08/2018

ពិធីបើកទ្វារព្រៃរបស់ជនជាតិ Dao

(VOVWORLD) - ក្រុមជនជាតិ Dao នៅខេត្ត Lao Cai (ភាគខាងជើងវៀតណាម) មានប្រពៃណីទំនៀមទំលាប់ចម្លែកជាច្រើន។ ការបើកទ្វារព្រៃឈើ (ឬហៅថា Khoi Kim) របស់ជនជាតិ Dao នៅភូមិ Chanh ឃុំ Xuan Giao ស្រុក Bao Thang ខេត្ត Lao Cai បានបង្កប់ប្រការគួរឲ្យចាប់អារម្មណ៍ជាច្រើនផងដែរ។

ពិធីបើកទ្វារព្រៃរបស់ជនជាតិ Dao
13/08/2018

ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Cao Lan នៅខេត្ត Bac Giang

(VOVWORLD) - ក្នុងសង្ខាជីវិត ពិធីរៀបអាពាហ៍ពិពារគឺជាពេលវេលាដ៏សំខាន់ ដែលកត់សម្គាល់នូវភាពពេញវ័យនិងជារបត់សំខាន់ក្នុងជីវិតមនុស្សម្នាក់ៗ។ ចំពោះជនជាតិ Cao Lan នៅខេត្ត Bac Giang វិញ អាពាហ៍ពិពាហ៍នេះគឺជាលទ្ធផលនៃការដែលបុរស នារី តាមរយៈការណាត់ជួប ផ្តោះផ្តងសាសងគ្នាដល់អ្នកដែលស្រឡាញ់ពេញចិត្តពេញថ្លើមគ្នាហើយបាននាំគ្នារៀបអាពាហ៍ពិពាហ៍។ ពិធីអាពាហ៍ពិពាហ៍របស់ជនជាតិ Cao Lan បុរាណគឺសាមញ្ញណាស់ ប៉ុន្តែមិនអាចខ្វះបាននូវទំនៀមទម្លាប់មានចរិតលក្ខណៈវប្បធម៌ដោយឡែករបស់ខ្លួនទេ។

ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Cao Lan នៅខេត្ត Bac Giang
06/08/2018

លក្ខណៈវប្បធម៌ដ៏វិសេសវិសាលលើសំលៀកបំពាក់របស់នារី Pa Then

(VOVWORLD) -Pa Then គឺជាជនជាតិភាគតិច មានចំនួនប្រជាជនប្រមាណ 5 ពាន់នាក់ ដែលភាគច្រើនរស់នៅនៅខេត្តព្រៃភ្នំភាគខាងជើងគឺ ខេត្តHa Giang និងខេត្ត Tuyen Quang។ ដោយរស់នៅយ៉ាងយូរអង្វែងក្នុងតំបន់ព្រៃភ្នំនោះ បានជាជនជាតិ Pa Then រក្សាបាននូវលក្ខណៈវប្បធម៌ ប្រពៃណីជាច្រើនដដែល ក្នុងនោះ អ្វីដែលលេចធ្លោបំផុតគឺសំលៀកបំពាក់របស់នារី Pa Then មានពណ៌ ក្បូរក្បាច់រចនាដ៏ពិសេសដោយឡែកខុសពីជនជាតិនានាផងដែរ។

លក្ខណៈវប្បធម៌ដ៏វិសេសវិសាលលើសំលៀកបំពាក់របស់នារី Pa Then
23/07/2018

បុណ្យ Tet Ngo ដ៏វិសេសវិសាលរបស់ជនជាតិ Cong

(VOVWORLD) - Tet Ngo ( Que La Loong) ជាបុណ្យតេតប្រពៃណីរបស់ជន ជាតិ Cong នៅឃុំ Nam Khao ស្រុក Muong Te ខេត្ត Lai Chau (ភាគខាងជើងវៀត ណាម)។ Tet Ngo ត្រូវបានរៀបចំឡើងខណៈដែលរដូវប្រមូលផលពោតបានរួចរាល់នា ចុងខែជេស្ឋនិងខែអាសាធតាមច័ន្ទគតិជារៀងរាល់ឆ្នាំ។ នេះជាឱកាសដើម្បីអ្នកភូមិគេអរ ព្រះគុណដល់ទេវតានិងជីដូនជីតា ដែលព្រទានពរការពារភូមិស្រុកពេញមួយឆ្នាំកន្លងទៅ និងឧទ្ទិសកុសលសូមរដូវថ្មីអាកាសធាតុអំណោយផល គ្រួសារគ្រប់រូបបានរស់នៅក្នុងភាពសុខដុមរម្យនា សុភមង្គល។

បុណ្យ Tet Ngo ដ៏វិសេសវិសាលរបស់ជនជាតិ Cong
08/07/2018

ទឹកឃ្មុំមានខ្លិនជីរអង្កាម ផលិតផលពោរពេញទៅដោយលក្ខណៈវប្បធម៌ជនជាតិ

(VOVWORLD) - មិនត្រឹមតែមានវាលផ្កា tam giac mach លាតសន្ធឹងមក ស្រុក Dong Van ខេត្ត Ha Giang ថែមទាំងល្បីឈ្មោះដោយទឹកឃ្មុំមានខ្លិនជីរអង្កាមដែលបានភ្ញៀវទេសចរនិងប្រជាជននិយមចូលចិត្ត។ ទឹកឃ្មុំខ្លិនជីរអង្កាមមិនត្រឹមតែជាផលិតផលពិសេសប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំណក់ទឹកឃ្មុំមួយតំណក់ៗគឺពោរពេញទៅដោយលក្ខណៈវប្បធម៌និងបញ្ញារបស់ប្រជាជនក្នុងតំបន់។

ទឹកឃ្មុំមានខ្លិនជីរអង្កាម ផលិតផលពោរពេញទៅដោយលក្ខណៈវប្បធម៌ជនជាតិ
18/06/2018

ពិធីបុណ្យ Pang a របស់ជនជាតិ La Ha

(VOVWORLD) -ជនជាតិ La Ha ជាជនជាតិមួយក្នុងចំណោមជនជាតិភាគតិចរស់នៅតាមបណ្តោយទន្លេ Da នៃខេត្ត Son La និង ខេត្ត Lai Chau ភាគខាងជើងវៀតណាម។ ថ្វីត្បិតតែសង្គមមានការវិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ហើយជីវភាពរស់នៅក៏មានការផ្លាស់ប្តូរក្តី ប៉ុន្តែ សហគមន៍ជនជាតិ La Ha នៅតែរក្សាបាននូវទំនៀមទម្លាប់ប្រពៃណី ក្នុងនោះមានពិធីបុណ្យ “Pang a” ជាពិធីបុណ្យពោរពេញទៅដោយលក្ខណៈវប្បធម៌ដោយឡែករបស់ជនជាតិខ្លួន។

ពិធីបុណ្យ Pang a របស់ជនជាតិ La Ha
11/06/2018

ស្ថាប័ត្យកម្មផ្ទះសម្បែងរបស់ជនជាតិ Mong

(VOVWORLD) -នៅតាមដងផ្លូវទៅកាន់ខ្ពង់រាបថ្ម Dong Van ស្រុក Meo Vac ខេត្ត Ha Giang ភ្ញៀវទេសចរតែងតែលង់អារម្មណ៍ជានិច្ចដោយទេសភាពធម្មជាតិដ៏ស្អាតអស្ចារ្យគួឲ្យទាក់ទាញ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏មានការចាប់អារម្ម ណ៍យ៉ាងខ្លាំងចំពោះសោភណ្ឌភាពនៃភូមិដ្ឋានរបស់ជនជាតិភាគតិចដែលបង្កប់ដោយស្ថាប័ត្យកម្មដ៏វិសេសវិសាល ដែលក្នុងនោះលេចធ្លោបំផុតគឺផ្ទះ trinh tuong (ជាប្រភេទផ្ទះសង់ពីដី) របស់ជនជាតិ Mong។ ជញ្ជាំងផ្ទះទាំងអស់គឺសុទ្ធតែបំពាក់ព័ណ៌ត្នោត ឈរនៅចន្លោះរបាំងថ្មពណ៌ប្រផេះ បង្កើតឡើងនូវផ្ទាំងទស្សនីយភាពធ្វើឱ្យអ្នកណាម្នាក់ធ្វើដំណើរឆ្លងកាត់ក៏ចង់គយគន់ផងដែរ។

ស្ថាប័ត្យកម្មផ្ទះសម្បែងរបស់ជនជាតិ Mong
04/06/2018

ពិធីបុណ្យ “តមខ្យល់” របស់ជនជាតិ Dao Thanh Phan នៅខេត្ត Quang Ninh

(VOVWORLD) -នៅថ្ងៃទី៤ខែផល្គុនជារៀងរាល់ឆ្នាំ ជនជាតិ Dao Thanh Phan នៅស្រុក Binh Lieu ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) តែងតែនាំគ្នាចូលរួមពិធីបុណ្យ “តមខ្យល់”។ នេះជាពិធីបុណ្យប្រពៃណីនិងជាកន្លែងប្រព្រឹត្តឡើងនូវសកម្មភាពលេងកំសាន្តនិងណាត់ជួបគ្នារបស់គូស្រករ។ ឆ្នាំនេះ ពិធីបុណ្យ “តមខ្យល់” ត្រូវបានស្រុក Binh Lieu រៀបចំឡើងក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី ១៨ និង១៩ឧសភានៅឃុំ Dong Van។ នេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ២០១៨ - Ha Long – Quang Ninh ផងដែរ។

ពិធីបុណ្យ “តមខ្យល់” របស់ជនជាតិ Dao Thanh Phan នៅខេត្ត Quang Ninh
14/05/2018

ជនជាតិ La Ha ជាមួយនឹងពិធីបុណ្យ Hoa Mang

(VOVWORLD) -La Ha ជាជនជាតិភាគតិចរស់នៅច្រើនតាមតំបន់ព្រៃភ្នំភាគពាយ័ព្យ វៀតណាម ដែលច្រើនបំផុតគឺនៅខេត្ត Lao Cai ខេត្ត Son La និងខេត្ត Lai Chau។ តាំងពីមុនមក ជនជាតិ La Ha តែងតែមានរបៀបរស់នៅដាច់ដោយឡែក អាស្រ័យលើធម្មជាតិ តាមនោះពួកគេនៅតែរក្សាបានទំនៀមទម្លាប់ ជំនឿសាសនានិងលក្ខណៈវប្បធម៌ដ៏ វិសេសវិសាលជាច្រើន។ ជាពិសេសគឺពិធីបុណ្យ Hoa Mang ជាពិធីបុណ្យឧទ្ទិស កុសលសុំទេវតាប្រទានពរនូវរដូវអំណោយផលនិងអ្នកភូមិជួបតែសេចក្តីសុខ។

ជនជាតិ La Ha ជាមួយនឹងពិធីបុណ្យ Hoa Mang
30/04/2018

លក្ខណវប្បធម៌ព្រលឹងក្នុងពេលបាយទទួលភ្ញៀវរបស់ជនជាតិថៃនៅភាគពាយព្យ

(VOVWORLD) -ជនរួមជាតិជនជាតិ Thai នៅតំបន់ភ្នំពាយព្យវៀតណាម បច្ចុប្បន្ននៅរក្សាបានទំនៀម ទម្លាប់ពីជំនាន់មួយទៅជំនាន់មួយ នោះគឺការចាកជ្រូចស្រាពីរបីដំណក់ដំបូង មុននឹង ផឹកក្នុងពេលបាយទទួលភ្ញៀវ។ នេះជាទំនៀមទម្លាប់មានអត្ថន័យជានិមិត្តរូប សំដៅ រំលឹកដល់អ្នកដែលចែកឋានទៅ ហើយទំនៀមទម្លាប់នេះបានក្លាយទៅជាលក្ខណៈវប្ប ធម៌ព្រលឹងដ៏វិសេសវិសាលរបស់ជនជាតិ Thai ផងដែរ។

លក្ខណវប្បធម៌ព្រលឹងក្នុងពេលបាយទទួលភ្ញៀវរបស់ជនជាតិថៃនៅភាគពាយព្យ