សិល្បៈល្ខោនអាយ៉ងរបស់ជនជាតិ Tay
(VOVWORLD) - ការសម្តែងល្ខោនអាយ៉ង គឺជាសិល្បៈដ៏វិសេសវិសាលនៃវប្បធម៌ជនជាតិ Tay។ ល្ខោនអាយ៉ង តែងតែត្រូវបានប្រជាជនជាជនជាតិ Tay គេសម្តែងនាឱកាសដើមឆ្នាំ ចំទៅនឹងពិធីបុណ្យ Long tong (ដែលអ្នកស្រុកគេហៅថាពិធីចុះស្រែ) ដោយមានគោលបំណងនាំមកនូវភាពរីករាយនិងបង្ហាញពីបំណងប្រាថ្នា ទទួលបានរដូវបង្កបង្កើនផល ជីវភាពរស់នៅប្រកបដោយភាពសុខសាន្តត្រាន។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈការសម្តែងល្ខោនអាយ៉ងនេះ ក៏បានបង្ហាញពីភាពឧស្សាហ៍ព្យាយាមសិក្សារៀនសូត្ររបស់ប្រជាជនទៀតផង។










