ពិធីបុណ្យ Arieu ping របស់ជនជាតិ Pa ko
(VOVWORLD) -ជនជាតិ Pa ko មានពិធីបុណ្យជាច្រើន ប៉ុន្តែ ពិធីបុណ្យ Arieu ping (លើកខ្មោចស្រោចឆ្អឹង)ត្រូវបានចាត់ទុកជាពិធីបុណ្យធំបំផុតរបស់ជនជាតិនេះ។ ពិធីបុណ្យ Pa koពោរ ពេញទៅដោយលក្ខណៈវប្បធម៌ព្រលឹងដ៏វិសេស វិសាលរបស់ជនជាតិ Pa ko សម្តែងនូវការគោរពនិងដឹងគុណរបស់អ្នកនៅរស់ សម្រាប់អ្នកដែលស្លាប់ទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ ការប្រារព្ធធីបុណ្យនេះ ថែមទាំងសម្តែងនូវសាមគ្គី ភាព ការជិតស្និទ្ធសាច់សារលោហិតក្នុងសហគមន៍ប្រជាជន រួមដៃកសាងភូមិស្រុកសុខ សានត្រាន សម្បូរធូធារនិងសុភមង្គល។









