នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល់ហ្សេរី
(VOVWORLD) - តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី លោក Sifi Ghrieb នាល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) យន្តហោះ ដែលដឹកនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាមមិញជីញ និងលោកជំទាវ រួមជាមួយ គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Houari Boumediene Alger ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេស អាល់ហ្សេរី។









