ជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៧០០ ពាន់លានដុងសម្រាប់ខេត្តចំនួន ៤ នៅភាគកណ្តាលដើម្បីជំនះលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ
(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នាថ្ងៃទី ១៤ ខែវិច្ឆិកា បានចុះហត្ថលេខាលើសេចក្តីសម្រេចស្ដីពីការផ្ដល់ជំនួយទឹកប្រាក់ចំនួន ៧០០ ពាន់លានដុង (ជាង ២៦,៥ លានដុល្លារអាមេរិក) ពីទុនបម្រុងថវិកាមជ្ឈិមឆ្នាំ ២០២៥ សម្រាប់មូលដ្ឋានចំនួន ៤ រួមមាន៖ ទីក្រុង Hue ខេត្ត Quang Ngai ខេត្ត Gia Lai និងខេត្ត Dak Lak ដើម្បីជំនះពុះពារលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ។










