ការសម្រេចផែនការបញ្ចេញទុនវិនិយោគសាធារណៈនឹងមិនដាក់សម្ពាធខ្លាំងទៅលើអតិផរណា
(VOVWORLD) - យោងតាមអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Nguyen Duc Chi គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ សម្រេចបាន ជាង ៥១% នៃផែនការ។ គោលដៅ និងសកម្មភាពរបស់រដ្ឋាភិបាលគឺបញ្ចេញឱ្យអស់ ១០០% នៃផែនការឆ្នាំ ២០២៥។










