វៀតណាមឆ្ពោះទៅរកគោលដៅបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ចំនួន១០០នៅទូទាំងប្រទេស
(VOVWORLD) - វៀតណាមឆ្ពោះទៅរកគោលដៅបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ចំនួន ១០០កន្លែងនៅទូទាំងប្រទេស ក្នុងនោះមូលដ្ឋាននីមួយៗ ក្រសួង និងផ្នែកនីមួយៗមានមជ្ឈមណ្ឌលនវានុវត្តន៍ ០១។

(VOVWORLD) - វៀតណាមឆ្ពោះទៅរកគោលដៅបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ចំនួន ១០០កន្លែងនៅទូទាំងប្រទេស ក្នុងនោះមូលដ្ឋាននីមួយៗ ក្រសួង និងផ្នែកនីមួយៗមានមជ្ឈមណ្ឌលនវានុវត្តន៍ ០១។

(VOVWORLD) - នាព្រឹកថ្ងៃទី ២ តុលា នៅទីស្នាក់ការក្រសួងការពារប្រទេស (ហាណូយ) មហា សន្និបាតបក្ខភាគកងទ័ពលើកទី ១២ អាណត្តិឆ្នាំ ២០២៥-២០៣០ បានបញ្ចប់របៀប វារៈទាំងមូល ក្រោយរយៈពេល ៤ ថ្ងៃធ្វើការ ហើយបានប្រារព្ធសម័យប្រជុំបិទបញ្ចប់។

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី ២៥ ខែកញ្ញាដល់ ថ្ងៃទី ១ ខែតុលា កាលពីថ្ងៃទី ២៩ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍វៀតណាម លោក Nguyen Hoa Binh បានអញ្ជើញថ្លែងសុន្ទរកថានៅក្នុងសន្និសីទជាប្រចាំ នៃសម្ព័ន្ធភាពមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (WAIFC) នៅទីក្រុង Frankfurt ដែល ជាអង្គការដែលដើរតួនាទីលើកកម្ពស់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលនានា។

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហ ប្រធានសម័យប្រជុំលើកទី ២ គណៈ កម្មាធិការអន្តរសភាវៀតណាម-គុយបា កាលពី យប់ថ្ងៃទី ១ តុលា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ។

(VOVWORLD) - កាលពីរសៀលថ្ងៃទី ១ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក តូ ឡឹម បានទទួលជួបលោក Sandeep Bharathi ប្រធានសម្ព័ន្ធក្រុមហ៊ុន Marvell សកល របស់សហរដ្ឋអាមេរិក។

(VOVWORLD) - នារសៀលថ្ងៃទី១ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្សនៅទីក្រុងហាណូយ ទទួលជួបប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពពិសេស សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងគុយបា។

(VOVWORLD) - នារសៀលថ្ងៃទី១ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំសម័យប្រជុំរដ្ឋាភិបាលដើម្បីវាយតម្លៃស្ថានភាពអនុវត្ត ពិនិត្យនិងលុបបំបាត់ការលំបាកក្នុងទម្រង់អាជ្ញាធរមូលដ្ឋាន ២ កម្រិត។

(VOVWORLD) - នាព្រឹកថ្ងៃទី ១ តុលា ក្នុងក្របខ័ណ្ឌនៃទិវានវានុវត្តន៍ជាតិឆ្នាំ ២០២៥ និងពិព័រណ៍នវានុវត្តន៍អន្តរជាតិវៀតណាមឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅនៅតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac ក្នុងទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានប្រកាសចំណាត់ថ្នាក់សន្ទស្សន៍នវានុវត្តន៍ថ្នាក់មូលដ្ឋាន (PII) ឆ្នាំ ២០២៥ ជាផ្លូវការ។

(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ កញ្ញា ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋគុយបាលោក Esteban Lazo Hernández បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម - គុយបា ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៥ តុលាតបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន។

(VOVWORLD) - នាថ្ងៃទី ២៩ ខែកញ្ញា នៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh គណៈ កម្មាធិការប្រជាជនខេត្ត Khanh Hoa បានរៀបចំពិធីទទួលស្វាគមន៍ជើងហោះហើរលើកដំបូង ពីទីក្រុងម៉ូស្គូ (រុស្ស៊ី) របស់ក្រុមហ៊ុនអាកាសចរណ៍ Nordwind ដោយបើកផ្លូវហោះហើររុស្ស៊ី-ញ៉ាត្រាងឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលជិត ៥ ឆ្នាំមក។
