ប្រធានរដ្ឋវៀតណាមអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនព្រះមហាក្សត្រប៊ូតាន
(VOVWORLD) - កាលពីយប់ថ្ងៃទី ១៩ ខែសីហា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ (ហាណូយ) ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុង ពិធីលៀងសាយភោជន៍យ៉ាងឱឡារិកជូនចំពោះព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck និងម្ចាស់ក្សត្រី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ប៊ូតានដែល កំពុងយាងមកបំពេញព្រះរាជទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម (ថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែសីហា)។









