បើកមហោស្រពកីឡាមនុស្សយន្តពិភពលោក ២០២៥
(VOVWORLD) - មហោស្រពកីឡាមនុស្សយន្ត ដំបូងបំផុតរបស់ពិភពលោកបានបើកជាផ្លូវការកាលពីយប់ថ្ងៃទី ១៤ ខែសីហា នៅទីលានជិះស្គីល្បឿនជាតិក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ ដូចព្រឹត្តិការណ៍កីឡាផ្សេងទៀត ពិធីបើកការប្រកួតមនុស្សយន្តពិភពលោកឆ្នាំ ២០២៥ ក៏រួមបញ្ចូលការសម្តែងភ្លេងជាតិរបស់ប្រទេសម្ចាស់ផ្ទះ ការស្បថរបស់អាជ្ញាកណ្តាល និងអត្តពលិកជាមនុស្សយន្តផងដែរ។









