ព័ត៍មាន

14/08/2025

សាលាឧទ្ធរណ៍សហរដ្ឋអាមេរិក អនុញ្ញាតឲ្យកាត់ជំនួយពីបរទេស

(VOVWORLD) - តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិកកាលពីថ្ងៃទី ១៣ ខែសីហា បានចេញសាលក្រមគាំទ្ររដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ដែលអាចបន្តកាត់បន្ថយប្រាក់រាប់ពាន់លានដុល្លារសម្រាប់កម្មវិធីជំនួយបរទេស។

សាលាឧទ្ធរណ៍សហរដ្ឋអាមេរិក អនុញ្ញាតឲ្យកាត់ជំនួយពីបរទេស
14/08/2025

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជធូបនៅមណ្ឌលរំលឹកវិញ្ញាណក្ខន្ធបុព្វបុរស បដិវត្តនៅខេត្ត Tuyen Quang

(VOVWORLD) - អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូមជ្ឈិម បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងបុព្វបុរសបដិវត្តនៅមណ្ឌលរំលឹកវិញ្ញាណក្ខន្ធបុព្វបុរសបដិវត្តន៍នៅខេត្ត Tuyen Quang។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជធូបនៅមណ្ឌលរំលឹកវិញ្ញាណក្ខន្ធបុព្វបុរស បដិវត្តនៅខេត្ត Tuyen Quang
14/08/2025

រុស្ស៊ី​ប្រកាសគោល​ជំហរ​មិន​ផ្លាស់ប្តូរ​លើបញ្ហា​អ៊ុយក្រែន ​មុន​ជំនួប​កំពូល​ជាមួយ​អាមេរិក

(VOVWORLD) - នៅចំពោះមុខកិច្ចប្រជុំកំពូលដំបូងរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Donald Trump ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ ១៥ ខែ សីហា នៅរដ្ឋអាឡាស្កា (សហរដ្ឋអាមេរិក) ដើម្បីពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន នាថ្ងៃទី ១៣ ខែសីហា ភាគីរុស្ស៊ីបានបញ្ជាក់ឡើងវិញនូវគោលជំហរមិនផ្លាស់ប្តូររបស់ខ្លួនលើបញ្ហានេះ ក្នុងនោះមានការដែលទីក្រុងគៀវត្រូវដកកងកម្លាំងទាំងអស់ចេញពីតំបន់សំខាន់ៗ ហើយបោះបង់ចោលមហិច្ឆតាចូលរួមជាមួយអង្គការសន្ធិសញ្ញាអត្លង់តិចខាងជើង (ណាតូ)។

រុស្ស៊ី​ប្រកាសគោល​ជំហរ​មិន​ផ្លាស់ប្តូរ​លើបញ្ហា​អ៊ុយក្រែន ​មុន​ជំនួប​កំពូល​ជាមួយ​អាមេរិក
14/08/2025

ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងរួមចំណែកដល់សន្តិភាពនិងវិបុលភាពរបស់អាស៊ាន

(VOVWORLD) - លទ្ធផលនៃដំណើរទស្សនកិច្ចនៅករ៉េខាងត្បូងរបស់អគ្គលេខាបក្ស លោក តូ ឡឹម គឺលើសពីទំនាក់ទំនងទ្វេភាគី ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិសុខ និងសេដ្ឋកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ នេះជាការវាយតម្លៃរបស់អ្នកវិភាគផ្នែកសន្តិសុខនិងកិច្ចការបរទេស Collins Chong Yew Keat នៃសកលវិទ្យាល័យ Malaya (ម៉ាឡេស៊ី) ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស លោកតូ ឡឹម ទៅកាន់កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១០-១៣ ខែសីហា។

ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងរួមចំណែកដល់សន្តិភាពនិងវិបុលភាពរបស់អាស៊ាន
14/08/2025

វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅគ្រប់កម្រិត ដើម្បីធានាសន្តិសុខដែនសមុទ្រ

(VOVWORLD) - នាថ្ងៃទី ១១ និង ១២ ខែសីហា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ "សន្តិសុខដែនសមុទ្រ៖ ទប់ស្កាត់ ច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទើបលេចឡើង។

វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅគ្រប់កម្រិត ដើម្បីធានាសន្តិសុខដែនសមុទ្រ
14/08/2025

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ទទួលជួបឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការកំណែទម្រង់សហគ្រាសឡាវ

(VOVWORLD) - នារសៀលថ្ងៃទី ១៣ សីហា នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានទទួលជួបគណៈប្រតិភូគណៈកម្មាធិការកំណែទម្រង់សហគ្រាសឡាវ ដឹកនាំដោយលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ ប្រធានគណៈកម្មាធិការកំណែទម្រង់សហគ្រាសឡាវ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ទទួលជួបឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការកំណែទម្រង់សហគ្រាសឡាវ
14/08/2025

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង

(VOVWORLD) - នាយប់ថ្ងៃទី ១៣ សីហា យន្តហោះដឹកអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវ ភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកូរ៉េខាងត្បូង (១០-១៣ សីហា) តាមការអញ្ជើញរបស់ប្រធានាធិបតីលោក Lee Jae Myung។

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង
13/08/2025

ជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងប្រព្រឹត្តទៅនៅទីក្រុង Anchorage រដ្ឋអាឡាស្កា

(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax សេតវិមានបានប្រកាសកាលពីថ្ងៃទី ១២ ខែសីហាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមានជំនួបទ្វេភាគីនៅទីក្រុង Anchorage រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក នៅថ្ងៃទី ១៥ ខែសីហា។

ជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងប្រព្រឹត្តទៅនៅទីក្រុង Anchorage រដ្ឋអាឡាស្កា
13/08/2025

នាយករដ្ឋមន្ត្រីធ្វើការជាមួយ CT Group ដែលទើបបាននាំចេញ UAV ចំនួន ៥.០០០គ្រឿងទៅកូរ៉េខាងត្បូង

(VOVWORLD) - នារសៀលថ្ងៃទី ១៣ សីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងសារជីវកម្ម CT Group ស្តីពីការចូលរួមក្នុងការអភិវឌ្ឍផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ ក៏ដូចជាសំណើ និងអនុសាសន៍មួយចំនួនរបស់សារជីវកម្ម។

នាយករដ្ឋមន្ត្រីធ្វើការជាមួយ CT Group ដែលទើបបាននាំចេញ UAV ចំនួន ៥.០០០គ្រឿងទៅកូរ៉េខាងត្បូង
13/08/2025

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅ​ទស្សនាកំពង់ផែ ប៊ូសាន (កូរ៉េខាងត្បូង​)

(VOVWORLD) - បន្តសកម្មភាពនៅទីក្រុងប៊ូសាន (កូរ៉េខាងត្បូង) នារសៀលថ្ងៃទី ១៣ សីហា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញទៅទស្សនា និងស្តាប់ការឧទ្ទេសនាមអំពីបច្ចេកវិទ្យាប្រតិបត្តិការកំពង់ផែស្វ័យប្រវត្តិ ១០០% នៅកំពង់ផែ ប៊ូសាន ដែលជាកំពង់ផែសមុទ្រឈានមុខគេនៅលើពិភពលោកក្នុងវិស័យ ស្វ័យប្រវត្តិកម្ម ធ្វើមូលដ្ឋានីយកម្មទាំងស្រុង និងស្និតស្នាលជាមួយបរិស្ថាន។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅ​ទស្សនាកំពង់ផែ ប៊ូសាន (កូរ៉េខាងត្បូង​)