ព័ត៍មាន

24/07/2025

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី​សេណេហ្គាល់

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសសេណេហ្គាល់ នារសៀលថ្ងៃទី ២៣ កក្កដា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានទទួលជួបជាមួយប្រធានាធិបតីសេណេហ្គាល់ លោក Bassirou Diomaye Faye និងនាយករដ្ឋមន្ត្រីសេណេហ្គាល់ លោក Ousmane Sonko។

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី​សេណេហ្គាល់
24/07/2025

លោក​អគ្គលេខាបក្ស តូ ឡឹម៖ ការអភិវឌ្ឍរបស់​ប្រទេសជាតិ គឺជាការដឹងគុណជាក់ស្ដែងបំផុត​

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៨ ទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៥) នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានរដ្ឋ លោក លឿង គឿង និងនាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមពិធីជួបជុំជាមួយប្រតិភូ ២៥០នាក់ តំណាងជនមានគុណូបការៈនិងសាក្សីប្រវត្តិសាស្ត្រឆ្នើមៗនៅទូទាំងប្រទេស។

លោក​អគ្គលេខាបក្ស តូ ឡឹម៖ ការអភិវឌ្ឍរបស់​ប្រទេសជាតិ គឺជាការដឹងគុណជាក់ស្ដែងបំផុត​
24/07/2025

សហរដ្ឋអាមេរិកដកការរឹតបន្តឹងផ្នែកបច្ចេកវិទ្យា ដើម្បី​ជំរុញការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ២៣ ខែកក្កដាបានធ្វើសុន្ទរកថាស្តីពីបញ្ញាសិប្បនិម្មិត (AI) និងបានចុះហត្ថលេខាលើក្រឹត្យប្រតិបត្តិទាក់ទងនឹង AI ខណៈពេលដែលលោកបានប្រកាស "ផែនការសកម្មភាព AI" របស់រដ្ឋបាល ដើម្បីនាំមកជូនសហរដ្ឋអាមេរិក នូវឧត្តមភាពប្រកួតប្រជែងជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ។

សហរដ្ឋអាមេរិកដកការរឹតបន្តឹងផ្នែកបច្ចេកវិទ្យា ដើម្បី​ជំរុញការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត
24/07/2025

អ៊ីរ៉ង់បាន​គំរាមដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT)

(VOVWORLD) - នាថ្ងៃទី ២៣ កក្កដា មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានព្រមានថា ការគំរាមកំហែងរបស់អឺរ៉ុបក្នុងការដាក់ទណ្ឌកម្មឡើងវិញអាចបង្ខំឱ្យអ៊ីរ៉ង់ដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ។

អ៊ីរ៉ង់បាន​គំរាមដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT)
24/07/2025

ការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ

(VOVWORLD) - អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់នៅ ថ្ងៃទី ២៤ កក្កដា ថា ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកម្ពុជា និងថៃ បានផ្ទុះឡើង នៅតំបន់ព្រំដែននៃខេត្តឧត្តរមានជ័យ របស់កម្ពុជា។

ការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ
24/07/2025

វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោក​តាមអ៊ីនធឺណិត

(VOVWORLD) - ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មកាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆៃ ស៊ីណារិទ្ធ និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Minh Vu កាលពីថ្ងៃទី ២៣ កក្កដា បានជួបពិភាក្សានិងផ្លាស់ប្តូរយោបល់លើជំហានបន្ទាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឆបោកតាមអ៊ីនធឺណិត ដែលជាបញ្ហាសាក់ល្បងដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោក​តាមអ៊ីនធឺណិត
24/07/2025

លោកអគ្គលេខាបក្ស តូ ឡឹម៖ “ការដឹងគុណចំពោះជនមានគុណូបការៈ គឺជាគុណធម៌ របស់ប្រជាជាតិ”

(VOVWORLD) - ក្នុងឱកាសរំលឹកខួប ៧៨ ឆ្នាំ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៥) នាថ្ងៃទី ២៣ កក្កដា អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក តូ ឡឹម បានសរសេរអត្ថបទមួយក្រោមចំណងជើងថា “ផឹកទឹក នឹកដល់ប្រភព ដើម” ដោយសង្កត់ធ្ងន់ថា ការដឹងគុណចំពោះជនមានគុណូបការៈ មិនត្រឹមតែជា ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវ និងគុណធម៌របស់ប្រជាជាតិដែល ត្រូវបានបង្ហាញតាមរយៈការងារជាក់ស្ដែងទៀតផង។

លោកអគ្គលេខាបក្ស តូ ឡឹម៖ “ការដឹងគុណចំពោះជនមានគុណូបការៈ គឺជាគុណធម៌ របស់ប្រជាជាតិ”
24/07/2025

វៀតណាមអំពាវនាវឱ្យពង្រឹងពហុភាគីនិយម និងដោះស្រាយជម្លោះដោយសន្តិវិធី

(VOVWORLD) - នៅថ្ងៃទី ២២ និង ២៤ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកសម័យពិភាក្សាបើកចំហកម្រិតខ្ពស់ លើប្រធានបទ "ជំរុញសន្តិភាព និងសន្តិសុខអន្តរជាតិតាមរយៈពហុភាគីនិយម និងដោះស្រាយជម្លោះដោយសន្តិវិធី" ក្រោមអធិបតីភាពរបស់ប្រទេសប៉ាគីស្ថាន ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែកក្កដា ឆ្នាំ ២០២៥។

វៀតណាមអំពាវនាវឱ្យពង្រឹងពហុភាគីនិយម និងដោះស្រាយជម្លោះដោយសន្តិវិធី
24/07/2025

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាសេណេហ្គាល់លោក Malick Ndiaye

(VOVWORLD) - កាលពីថ្ងៃទី ២៣ កក្កដា នៅអគាររដ្ឋសភា សេណេហ្គាល់នៅទីក្រុង Dakar ប្រធានរដ្ឋសភាសេណេហ្គាល់លោក Malick Ndiaye បានអញ្ជើញជាអធិបតីក្នុង ពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងឱកាសអញ្ជើញទៅបំពេញទស្សន កិច្ចជាផ្លូវការនៅសេណេហ្គាល់។

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាសេណេហ្គាល់លោក Malick Ndiaye
24/07/2025

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ “វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការនិងជួយសេណេហ្គាល់លើវិស័យជាប្រៀបខ្លាំង”

(VOVWORLD) - វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងជួយសេណេហ្គាល់លើ វិស័យជាប្រៀបខ្លាំងដូចជា កសិកម្ម ឧស្សាហកម្មកែច្នៃ បច្ចេកវិទ្យាព័ត៌មាន ជាដើម។

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ “វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការនិងជួយសេណេហ្គាល់លើវិស័យជាប្រៀបខ្លាំង”