ព័ត៍មាន

03/07/2025

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ដឹក​នាំសន្និសីទរដ្ឋាភិបាលជាមួយមូលដ្ឋានប្រចាំខែមិថុនា

(VOVWORLD) - នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំសន្និសីទរដ្ឋាភិបាលជាមួយបណ្តាមូលដ្ឋានប្រចាំខែមិថុនា។ សន្និសីទនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតជាមួយខេត្តក្រុងចំនួន ៣៤ ចំណុះមជ្ឈិម និងតភ្ជាប់ទៅឃុំ សង្កាត់ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣.៣២១ នៅទូទាំងប្រទេស។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ដឹក​នាំសន្និសីទរដ្ឋាភិបាលជាមួយមូលដ្ឋានប្រចាំខែមិថុនា
03/07/2025

ចំនួន​សហគ្រាស​ចូល​ទីផ្សារបាន​កើន​ឡើង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​សេចក្តី​សម្រេចចិត្ត​​លេខ ៦៨

(VOVWORLD) - ទំនុកចិត្តអាជីវកម្មត្រូវបានពង្រឹងយ៉ាងខ្លាំង ហើយចំនួនសហគ្រាសដែលចូលទីផ្សារបានកើនឡើងគួរឱ្យកត់សម្គាល់ ទាំងបរិមាណនិងទំហំ បន្ទាប់ពីមានសេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជនត្រូវបានចេញផ្សាយ។ នេះជាព័ត៌មានដែលត្រូវបានចែករំលែកនៅក្នុងសន្និសីទសារព័ត៌មានប្រចាំត្រីមាសទី ២ របស់ក្រសួងហិរញ្ញវត្ថុ ដែលបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ២ កក្កដា នៅទីក្រុងហាណូយ។

ចំនួន​សហគ្រាស​ចូល​ទីផ្សារបាន​កើន​ឡើង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​សេចក្តី​សម្រេចចិត្ត​​លេខ ៦៨
03/07/2025

ការរំពឹងទុករបស់អ្នកជំនាញនិងសហគ្រិនបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងលោក អគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានាធិបតី ដូណាល់ ត្រាំ

(VOVWORLD) - យោងតាមលោកស្រី Le Hang អគ្គលេខាធិការរងនៃសមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) ការសន្ទនាតាមទូរស័ព្ទបាននាំមកនូវក្តី សង្ឃឹមជាច្រើនដល់សហគ្រាសក្នុងឧស្សាហកម្មជលផលនិយាយដោយឡែកនិងសហគ្រាសនាំចេញនិយាយរួម។

ការរំពឹងទុករបស់អ្នកជំនាញនិងសហគ្រិនបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងលោក អគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានាធិបតី ដូណាល់ ត្រាំ
03/07/2025

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Makara Capital

(VOVWORLD) - នារសៀលថ្ងៃទី ២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Ali Ijaz Ahmad ប្រធាន និងជាអគ្គនាយក រួមជាមួយសហការីដឹកនាំនៃក្រុមហ៊ុន Makara Capital Partners (សិង្ហបុរី) ដែលកំពុងស្វែងយល់និងជំរុញការវិនិយោគនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Makara Capital
03/07/2025

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម
03/07/2025

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជួបសន្ទនាការងារតាមទូរស័ព្ទ

(VOVWORLD) - នាយប់ថ្ងៃទី ២ ខែកក្កដា អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក តូ ឡឹម បានជួបសន្ទនាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីទំនាក់ទំនងវៀតណាម-អាមេរិក និងការចរចាអំពីពន្ធបដិការរវាងប្រទេសទាំងពីរ។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជួបសន្ទនាការងារតាមទូរស័ព្ទ
02/07/2025

អគ្គលេខាបក្ស លោក តូ ឡឹម ជួបសំណេះសំណាលជាមួយ​ម្ចាស់ឆ្នោតនៅទីក្រុងហាណូយ ក្រោយសម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥

(VOVWORLD) - នារសៀលថ្ងៃទី២ ខែកក្កដា អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូសមាជិក សភានៅទីក្រុងហាណូយ មណ្ឌលបោះឆ្នោតលេខ១ បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតក្នុងទីក្រុង ដើម្បីប្រកាសលទ្ធផលនៃសម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ និងឆ្លើយតបមតិយោបល់របស់ម្ចាស់ឆ្នោត។

អគ្គលេខាបក្ស លោក តូ ឡឹម ជួបសំណេះសំណាលជាមួយ​ម្ចាស់ឆ្នោតនៅទីក្រុងហាណូយ ក្រោយសម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥
02/07/2025

Da Nang ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍​មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាមួយដៃគូសិង្ហបុរី

(VOVWORLD) - នារសៀលថ្ងៃទី២ ខែកក្កដា នៅទីក្រុង Da Nang លោក Ho Ky Minh អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង Da Nang (ថ្មី) និងលោក Andy Khoo អគ្គនាយកសារជីវកម្ម Teme Holdings Pte. Ltd (សិង្ហបុរី) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាធិការប្រជាជនទីក្រុង និងសារជីវកម្ម Teme Holdings Pte. Ltd ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុង Da Nang ។

Da Nang ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍​មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាមួយដៃគូសិង្ហបុរី
02/07/2025

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលី៖ វៀតណាមប្រកាន់ខ្ជាប់​នូវគោលនយោបាយការពារជាតិ “បួនមិន”

(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែកក្កដា នៅទីក្រុងហាណូយ កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលីលើកទី៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក Matteo Perego di Cremnago។

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលី៖ វៀតណាមប្រកាន់ខ្ជាប់​នូវគោលនយោបាយការពារជាតិ “បួនមិន”
02/07/2025

ប្រធានាធិបតីរុស្ស៊ី និងបារាំង ជួប​សន្ទនាតាម​ទូរស័ព្ទជាលើកដំបូង ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២

(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron បានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូងចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២មក ដោយគូសសញ្ញានៃការបន្តកិច្ចសន្ទនាជាន់ខ្ពស់រវាងប្រទេសទាំងពីរជាមួយនឹងតួនាទីសំខាន់ៗនៅក្នុងសហគមន៍អន្តរជាតិ។

ប្រធានាធិបតីរុស្ស៊ី និងបារាំង ជួប​សន្ទនាតាម​ទូរស័ព្ទជាលើកដំបូង ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២