ទំនាក់ទំនងវៀតណាម-កម្ពុជានឹងបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងកាន់តែមានប្រសិទ្ធភាព
(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋុំវៀតណាម លោក លឿង គឿង បានអញ្ជើញទទួលជួបជាមួយ លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុងឱកាសដែលលោកស្រីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធ អតីតប្រធានរដ្ឋ លោក Tran Duc Luong។










