វៀតណាមព្រមព្រៀងនាំចេញថាមពលកកើតឡើងវិញទៅម៉ាឡេស៊ី និងសិង្ហបុរី
(VOVWORLD) - បន្តសកម្មភាពនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញជីញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាំចេញថាមពលកកើតឡើងវិញ។










