រុស្ស៊ី និងអ៊ុយក្រែន នឹងបន្តកិច្ចចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កាលថ្ងៃទី ២៨ ឧសភា បានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន គ្រោងនឹងធ្វើកិច្ចចរចាដោយផ្ទាល់ជុំទីពីរនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃទី ២ ខែមិថុនា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព សម្រាប់ជម្លោះនាបច្ចុប្បន្ន។










