នាយករដ្ឋមន្ត្រី៖ មនុស្សម្នាក់ៗចូលរួមចំណែក គ្រួសារនីមួយៗចូលរួមចំណែក នាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព
(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាជាមួយអង្គភាពអាជីវកម្ម និងសមាគមធុរកិច្ច ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវសេចក្តីសម្រេចចិត្តុមជ្ឈិមលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ កិច្ចពិភាក្សានេះ ធ្វើឡើងដោយផ្ទាល់និងភ្ជាប់បណ្តាញអ៊ីនធឺណែត ទៅកាន់ទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនខេត្ត ក្រុងទូទាំងប្រទេស។










