សេតវិមានប្រកាសពីផែនការដាក់ពន្ធកម្រិតខ្ពស់
(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី ២០ ខែមីនា លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karoline Leavitt បានប្រកាសពីផែនការដាក់ពន្ធកម្រិតខ្ពស់នៅថ្ងៃទី ២ ខែមេសា នៅពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងនឹងប្រកាសកម្រិតពន្ធលើប្រទេសនីមួយៗ លុះត្រាតែមានកិច្ចព្រមព្រៀងបឋមមួយត្រូវបានសម្រេចជាមួយសហរដ្ឋអាមេរិកលើបញ្ហានេះ។









