មហាសន្និបាតលើកទី១៤ របស់បក្ស គឺជាការចាប់ផ្តើមនៃយុគសម័យថ្មីរបស់ប្រជាជាតិវៀតណាម
(VOVWORLD) - នៅក្នុងសិក្ខាសាលាថ្មីៗនេះ ដែលមានចំណងជើងថា "បក្សកុម្មុយនិស្ត វៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់វៀត ណាម" ដោយស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជារៀបចំឡើងនាពេលថ្មីៗនេះ លោកបណ្ឌិត គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា (RAC) បានថ្លែងថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយ ដែលបង្ហាញពីការចាប់ផ្តើមនៃយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម។










