ព័ត៍មាន

15/01/2026

គណៈកម្មការអឺរ៉ុបប្រកាសព័ត៌មានលម្អិតអំពីកញ្ចប់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ ដើម្បីឧបត្ថម្ភអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ១៤ ខែមករា គណៈកម្មការអឺរ៉ុប (EC) បានប្រកាសជាផ្លូវការអំពីវិធីសាស្រ្តនិងលក្ខខណ្ឌសម្រាប់ដាក់ពង្រាយ កញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៩០ ពាន់លានអឺរ៉ូ (១០៥ ពាន់លានដុល្លារអាមេរិក) សម្រាប់ប្រទេសអ៊ុយក្រែន។

គណៈកម្មការអឺរ៉ុបប្រកាសព័ត៌មានលម្អិតអំពីកញ្ចប់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ ដើម្បីឧបត្ថម្ភអ៊ុយក្រែន
15/01/2026

សហរដ្ឋអាមេរិកនឹង​ផ្អាក់ដំណើរការដោះស្រាយ​ទិដ្ឋាការសម្រាប់ប្រទេសចំនួន ៧៥

(VOVWORLD) - នាថ្ងៃទី ១៤ មករា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលថា ចាប់ពីថ្ងៃទី ២១ ខែមករា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងផ្អាកដំណើរការដោះស្រាយទិដ្ឋាការទាំងអស់ជាបណ្តោះអាសន្នសម្រាប់ជនបរទេសមកពីប្រទេសចំនួន ៧៥។

សហរដ្ឋអាមេរិកនឹង​ផ្អាក់ដំណើរការដោះស្រាយ​ទិដ្ឋាការសម្រាប់ប្រទេសចំនួន ៧៥
15/01/2026

អាមេរិកចាប់ផ្តើមដំណាក់កាលទីពីរនៃផែនការបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា

(VOVWORLD) - រដ្ឋាភិបាលសហរដ្ឋអាមេរិកថ្ងៃទី ១៤ ខែមករា បានប្រកាសចាប់ផ្តើមដំណាក់កាលទីពីរនៃផែនការបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា។

អាមេរិកចាប់ផ្តើមដំណាក់កាលទីពីរនៃផែនការបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា
15/01/2026

ផ្ដល់ព័ត៌មានសម្រាប់សារព័ត៌មានអន្តរជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ស្តីពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែមករា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) លោកឯកអគ្គ រដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានធ្វើជាអធិបតីក្នុងជំនួបប្រាស្រ័យផ្ដល់ព័ត៌មានស្តីពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ តំណាងមកពីទីភ្នាក់ងារសារព័ត៌មានធំៗជាង ២០ នៅទូទាំងពិភពលោកបានចូលរួមព្រឹត្តិការណ៍នេះ។

ផ្ដល់ព័ត៌មានសម្រាប់សារព័ត៌មានអន្តរជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ស្តីពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
15/01/2026

អ្នកប្រាជ្ញជប៉ុន៖ “វៀតណាមមានប្រការជាច្រើនដែលគួរឲ្យរៀនសូត្រតាម”

(VOVWORLD) - វៀតណាមមានប្រការជាច្រើនគួរឲ្យរៀនសូត្រតាម អំពីគោលនយោបាយកិច្ចការបរទេស ហើយកំពុងជ្រើសរើសយុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រឹមត្រូវដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

អ្នកប្រាជ្ញជប៉ុន៖ “វៀតណាមមានប្រការជាច្រើនដែលគួរឲ្យរៀនសូត្រតាម”
15/01/2026

វៀតណាមបានក្លាយជាគំរូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - នេះជាការសង្កត់ធ្ងន់របស់អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ឡេ ហយទ្រុង កាលពីរសៀលថ្ងៃទី១៤ ខែមករា នៅទីស្នាក់ការក្រសួងការបរទេស (ទីក្រុងហាណូយ) ក្នុងឱកាសដែលលោកអញ្ជើញមកវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីការអភិវឌ្ឍឌីជីថលលើកទី ៦ (ADGMIN)។

វៀតណាមបានក្លាយជាគំរូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
15/01/2026

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបឯកអគ្គរាជទូតកម្ពុជាដែលមកជម្រាបលា

(VOVWORLD) - នារសៀលថ្ងៃទី១៤ ខែមករា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបលោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ដែលមកជម្រាបលាក្នុងឱកាសលោកស្រីបញ្ចប់អាណត្តិបេសកកម្មនៅប្រទេសវៀតណាម។

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបឯកអគ្គរាជទូតកម្ពុជាដែលមកជម្រាបលា
14/01/2026

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំ COP២៦

(VOVWORLD) - នៅរសៀលថ្ងៃទី ១៤ ខែមករា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការជាតិដឹកនាំការអនុវត្តការសន្យារបស់វៀតណាមនៅសន្និសីទលើកទី ២៦ នៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ - COP២៦ បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំ COP២៦
14/01/2026

សន្និសីទមន្ត្រីជាន់ខ្ពស់ឌីជីថលអាស៊ានលើកទី៦ និងកិច្ចប្រជុំពាក់ព័ន្ធ

(VOVWORLD) - កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ឌីជីថលអាស៊ានលើកទី៦ (ADGSOM) និងកិច្ចប្រជុំពាក់ព័ន្ធនានាបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៤ ខែមករា នៅទីក្រុងហាណូយ ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ ដោយមានការចូលរួមពីប្រធានគណៈប្រតិភូ និងតំណាងស្ថាប័នទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ និងការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសសមាជិកអាស៊ានចំនួន១១ លេខាធិការដ្ឋានអាស៊ាន និងដៃគូពាក់ព័ន្ធ។

សន្និសីទមន្ត្រីជាន់ខ្ពស់ឌីជីថលអាស៊ានលើកទី៦ និងកិច្ចប្រជុំពាក់ព័ន្ធ
14/01/2026

បើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មាន និងសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - ពិធីបើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានសម្រាប់មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែមករា នៅមជ្ឈមណ្ឌលសន្និសីទជាតិនៅទីក្រុងហាណូយ ដែលក៏ជាកន្លែងរៀបចំមហាសន្និបាតលើកទី១៤ របស់បក្សផងដែរ។

បើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មាន និងសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម