ព្រឹត្តិការណ៍

02/04/2021

ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត៖ កាត់បន្ថយគម្លាតរវាងសមាជិករដ្ឋសភានិងប្រជាជន

(VOVWORLD) - អាណត្តិរដ្ឋសភានីតិកាលទី ១៤ បានបង្ហាញពីការផ្លាស់ប្តូរជាមូលដ្ឋាន ក្នុងសកម្មភាពជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត។ តាមរយៈការជួបប្រាស្រ័យជាមួយម្ចាស់ឆ្នោតរបស់សមាជិកសភា មតិយោបល់រាប់ម៉ឺនរាប់ពាន់របស់អ្នកបោះឆ្នោត ត្រូវបានបញ្ជូនដោយផ្ទាល់ទៅកាន់ក្រសួងនិងស្ថាប័ននានា ហើយនេះជាមូលដ្ឋានដ៏សំខាន់សម្រាប់រដ្ឋាភិបាលក្នុងការជំនះរាល់បញ្ហាថ្មីៗ ដែលកើតមានឡើងក្នុងស្ថានភាពជាក់ស្តែង។ ប្រការនេះមិនត្រឹមតែរួមចំណែកលើកកម្ពស់ទំនុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្សនិងរដ្ឋប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយគម្លាតរវាងរដ្ឋសភានិងប្រជាជនទៀតផង។

ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត៖ កាត់បន្ថយគម្លាតរវាងសមាជិករដ្ឋសភានិងប្រជាជន
01/04/2021

បំផុសឆន្ទៈថ្មីនិងការប្តេជ្ញាចិត្តថ្មី

(VOVWORLD) - សន្និសីទអនឡាញទូទាំងប្រទេស ស្តីពីការស្រាវជ្រាវសិក្សានិងជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយ និស្តវៀតណាមកាលពីចុងសប្តាហ៍មុននៅទីក្រុងហាណូយគឺមានសារៈ សំខាន់ សម្រាប់កម្មាភិបាលនិងបក្ខជន ជាពិសេសសម្រាប់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ដើម្បីនាំសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ។ សន្និសីទនេះបានបំផុសឡើងឆន្ទៈមោះ មុត សេចក្តីប្រាថ្នានិងការប្តេជ្ញាចិត្តថ្មី ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេស វៀតណាមកាន់តែសម្បូររុងរឿងនិងវិបុលភាព។

បំផុសឆន្ទៈថ្មីនិងការប្តេជ្ញាចិត្តថ្មី
31/03/2021

វៀតណាមផ្ដល់អាទិភាពដល់ការធានាសន្តិសុខ សុវត្ថិភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន

(VOVWORLD) - មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀត ណាមបានដាក់ចេញចក្ខុ វិស័យអភិវឌ្ឍប្រទេសជាតិដល់ឆ្នាំ២០៣០ ដោយកំណត់ថា សន្តិសុខមនុស្សគឺជាមជ្ឈ ភាព ជាគោលដៅដើម្បីធានាឲ្យការអភិវឌ្ឍនយោបាយសង្គម។ ដើម្បីអនុវត្តន៍ គោលដៅនេះ វៀតណាមយកការកសាងសង្គមមួយដ៏មានសណ្ដាប់ធ្នាប់ វិន័យ ជា ភារកិច្ចចម្បង ក្នុងគោលដៅធានាឲ្យប្រជាជនគ្រប់រូបរស់នៅក្នុងបរិយាកាសដោយ សុវត្ថិភាពនិងល្អប្រសើរ។

វៀតណាមផ្ដល់អាទិភាពដល់ការធានាសន្តិសុខ សុវត្ថិភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន
30/03/2021

លោកប្រធានរដ្ឋបានដើរតួនាទីដ៏សំខាន់ចំពោះស្ថិរភាពនិងការអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) - ក្នុងអាណត្តិ២០១៦-២០២១ លោកប្រធានរដ្ឋបានបន្សល់ទុកមកនូវសញ្ញា សម្គាល់ជាច្រើនក្នុងការរក្សារឹងមាំនូវស្ថិរភាពក៏ដូចជាការអភិវឌ្ឍប្រទេសជាតិ ជា ពិសេសគឺការគៀងគរកម្លាំងមហាសាមគ្គីភាពជាតិទាំងមូល ព្រមទាំងផ្ដល់ការយកចិត្ត ទុកដាក់ធំបំផុតដល់ការងារថែទាំសុខភាពប្រជាជន ក៏ដូចជាចូលរួមចំណែកលើក កំពស់តួនាទី ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ។ នៅឯសម័យប្រជុំលើក ទី១១ រដ្ឋសភានីតិកាលទី១៤ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ បណ្ដា សមាជិកសភាបានបញ្ជាក់ថា រាល់ការរួមវិភាគទានរបស់លោកប្រធានរដ្ឋក្នុងអាណត្តិ ២០១៦-២០២១ គឺមានតួនាទីដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

លោកប្រធានរដ្ឋបានដើរតួនាទីដ៏សំខាន់ចំពោះស្ថិរភាពនិងការអភិវឌ្ឍប្រទេសជាតិ
29/03/2021

រដ្ឋាភិបាលធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីប្រជាជន និងសហគ្រាស

(VOVWORLD) - រដ្ឋាភិបាលអាណត្តិ ២០១៦-២០២១ បានសម្រេចភារកិច្ច ដែលបានដាក់ចេញយ៉ាងល្អប្រសើរ ហើយត្រូវបានប្រជាជន និងសហគ្រាស ក៏ដូចជា អង្គការក្នុងប្រទេស និងអន្តរជាតិទទួលស្គាល់តាមរយៈការផ្លាស់ប្ដូរអំពីគ្រប់ទិដ្ឋភាពនៃជីរវភាពរស់នៅខាងសេដ្ឋកិច្ច សង្គម។ ក្រោមការដឹកនាំយ៉ាងប្ដូរផ្ដាច់ និងបត់បែននោះ រដ្ឋាភិបាលបានសុក្រឹតរបៀបរបប កែទម្រង់បែបបទរដ្ឋបាល ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច កសាង បង្កើតរដ្ឋាភិបាលអេឡិចត្រូនិក កែប្រែក្រឹត្យក្រម វិន័យរដ្ឋបាល។ ដោយហេតុនេះ បាន និងកំពុងពង្រឹងជំនឿទុកចិត្តយ៉ាងរឹងមាំសម្រាប់ប្រជាជន និងសហកមន៍សហគ្រាសផងដែរ។

រដ្ឋាភិបាលធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីប្រជាជន និងសហគ្រាស
26/03/2021

ភាពតានតឹងកាន់តែកើនឡើងរវាងប្រទេសលោកខាងលិចនិងចិន

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ទំនាក់ទំនងរវាងបណ្តាប្រទេសលោកខាងលិច ជាក់ស្ដែងគឺសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) ជាមួយចិនកាន់តែមានភាពតានតឹងយ៉ាងធ្ងន់ធ្ងរ។ វិធានការណ៍ដ៏តឹងរឹងជាច្រើនសំដៅដាក់គ្នាទៅវិញទៅមកត្រូវបានបង្ហាញចេញ ដោយរុញទំនាក់ទំនងរវាងភាគីទាំងពីរឲ្យធ្លាក់ចូលដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅផងដែរ។

ភាពតានតឹងកាន់តែកើនឡើងរវាងប្រទេសលោកខាងលិចនិងចិន
25/03/2021

ធ្វើឲ្យប្រសើរឡើង “អំណាចទន់” គឺជាការលើកកម្ពស់ការធ្វើសមាហរណកម្ម

(VOVWORLD) - ខែមីនាឆ្នាំ ២០២១ នេះ បានកត់ត្រានូវសមិទ្ធិផលជាច្រើននៃការធ្វើសមាហរណកម្មរបស់វៀតណាម។ នៅថ្ងៃទី ១៨ ខែមីនា អង្គការវាយតម្លៃចំណាត់ថ្នាក់ទំនុកចិត្តសម្រាប់ធនាគា “Moody's” (អាមេរិក) បានបង្កើនទំនុកចិត្តយថាទស្សនន៍របស់វៀតណាមឡើង ២ លេខ ពោលគឺ ឡើងកម្រិត “វិជ្ជមាន” ដែលត្រូវបានក្រសួងហិរញ្ញវត្ថុចាត់ទុកថា “មិនដែលមានតាំងពីមុនមកនោះទេ”។ មុននោះ នៅថ្ងៃទី ៧ ខែមីនា វៀតណាមជាលើកដំបូង បានជាប់ចំណាត់ថ្នាក់ក្នុងក្រុមសេដ្ឋកិច្ចដែលមានសន្ទស្សន៍សេរីភាពសេដ្ឋកិច្ចជាមធ្យម ក្នុងថ្នាក់លេខ ៩០/១៧៨ នៃបញ្ជីចំណាត់ថ្នាក់សន្ទស្សន៍សេរីភាពសេដ្ឋកិច្ចឆ្នាំ ២០២១។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមក៏ជាប្រទេសតែមួយគត់ក្នុងអាស៊ាន ត្រូវបានឡើងថ្នាក់ក្នុងបញ្ជីចំណាត់ថ្នាក់ “អំណាចទន់” សកលរបស់ Brand Finance ឆ្នាំ ២០២១ ទៀតផង។

ធ្វើឲ្យប្រសើរឡើង “អំណាចទន់” គឺជាការលើកកម្ពស់ការធ្វើសមាហរណកម្ម
24/03/2021

រដ្ឋសភានីតិកាលទី ១៤៖ មោទនភាពចំពោះសមិទ្ធិផលដែលសម្រេចបាន

(VOVWORLD) - ក្នុងរបាយការណ៍បូកសរុបអាណត្តិរដ្ឋសភា នីតិកាលទី ១៤ ដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បង្ហាញក្នុងឱកាសបើកសម័យប្រជុំលើកទី ១១ នៃរដ្ឋសភានីតិកាលទី ១៤ នាព្រឹកថ្ងៃទី ២៤ ខែមីនា ដែលបានសង្កត់ធ្ងន់ថា អាណត្តិរដ្ឋសភានីតិកាលទី ១៤ ទទួលបានជោគជ័យប្រកបដោយលទ្ធផលយ៉ាងទូលំទូលាយ លើបណ្តាវិស័យច្បាប់ ហើយសម្រេចបាននូវបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ក្នុងនោះមានការទូតសភា។ លទ្ធផលទាំងនេះ បានរួមចំណែកក្នុងការបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន និងរួមចំណែកយ៉ាងច្រើនដល់សមិទ្ធិផលនៃរយៈពេល ៣៥ ឆ្នាំធ្វើការផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ ជាពិសេស ធ្វើឲ្យប្រពៃណីដ៏រុងរឿងរយៈពេល ៧៥ ឆ្នាំរបស់រដ្ឋសភាវៀតណាមកាន់តែសម្បូរបែប។

រដ្ឋសភានីតិកាលទី ១៤៖ មោទនភាពចំពោះសមិទ្ធិផលដែលសម្រេចបាន
23/03/2021

ហានិភ័យនៃវិបត្តិហិរញ្ញវត្ថុសកលក្រោយជម្ងឺរាតត្បាត កូវីដ ១៩

(VOVWORLD) - ជម្ងឺរាតត្បាត កូវីដ ១៩ កំពុងបង្កឡើងការខូចខាតយ៉ាងដំណំលើសេដ្ឋកិច្ច សកល។ តាមការប៉ាន់ស្មានរបស់មូលនិធិរូបីយ៍វត្ថុអន្តរជាតិ (IMF) ការខាត់បង់ដែល បណ្ដាលមកពី កូវីដ ១៩ នឹងឡើងដល់ទៅ ២៨ ទ្រីលានដុល្លាអាមេរិក រហូតដល់ឆ្នាំ ២០២៥។ ជាមួយនឹងការវិវឌ្ឍន៍នៃជម្ងឺរាតត្បាត និងការធ្វើស្ថិតិជាជំហានដំបូងក្នុង ប៉ុន្មានខែដើមឆ្នាំ២០២១នេះបានឲ្យដឹងថា ពិភពលោកទំនងជាត្រូវប្រឈមនឹងវិបត្តិហិរញ្ញវត្ថុថ្មីមួយ ហើយឆ្នាំ២០២១បន្តជាឆ្នាំលំបាកចំពោះខឿនសេដ្ឋកិច្ចសកល។

ហានិភ័យនៃវិបត្តិហិរញ្ញវត្ថុសកលក្រោយជម្ងឺរាតត្បាត កូវីដ ១៩
22/03/2021

ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៥៖ ធានាសិទ្ធិសមភាពរវាងបណ្ដាជនជាតិ

(VOVWORLD) - តំណាងជាជនជាតិភាគតិច គឺជាសមាសភាគដ៏សំខាន់មួយរបស់រដ្ឋសភាវៀត ណាមគ្រប់សម័យកាល។ ការប្រតិបត្តិជាក់ស្ដែងរបស់រដ្ឋសភានាពេលកន្លងមក បានសរឲ្យឃើញថា ការដែលសមាជិកសភាជាជនជាតិភាគតិច បានចូលរួម ចំណែកដ៏សំខាន់ក្នុងការកសាងនិងរៀបចំអនុវត្តន៍យ៉ាងល្អប្រពៃនូវគោលនយោបាយ ជនជាតិរបស់បក្ស និងរដ្ឋ។ ក្នុងការបោះឆ្នោតសមាជិកសភានីតិកាលទី១៥ ដែល គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ឧសភា ខាងមុខ ការបោះឆ្នោតជ្រើសរើសសមាជិក សភា ជាជនជាតិភាគតិច បន្តត្រូវបានយកចិត្តទុកដាក់ទាំងខាងគុណភាពនិងបរិមាណ សំដៅរួមចំណែកជំរុញការអភិវឌ្ឍនិងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រៃភ្នំ និងតំបន់ជនជាតិភាគតិច។

ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៥៖ ធានាសិទ្ធិសមភាពរវាងបណ្ដាជនជាតិ