ព្រឹត្តិការណ៍

19/03/2021

មានការលំបាកក្នុងការស្វែងរកចំណុចលោតផ្លោះក្នុងការកែលំអរទំនាក់ទំនងអាមេរិក - ចិន

(VOVWORLD) - នៅថ្ងៃទី ១៨ ខែមីនា មន្ត្រីការទូតជាន់ខ្ពស់អាមេរិកនិងចិនបានជួបប្រជុំទ្វេភាគីលើកដំបូង ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden។ ទោះបីជាភាគីទាំងពីរបង្ហាញពីសុច្ឆន្ទៈក៏ដោយ ប៉ុន្តែ ការខ្វែងគំនិតនៅមានច្រើនណាស់។ ដូច្នេះមានការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកចំណុចលោតផ្លោះ ក្នុងទំនាក់ទំនងរវាងមហាអំណាចទាំងពីរនៅក្នុងកិច្ចប្រជុំលើកនេះ។

មានការលំបាកក្នុងការស្វែងរកចំណុចលោតផ្លោះក្នុងការកែលំអរទំនាក់ទំនងអាមេរិក - ចិន
18/03/2021

ទង់ជាតិវៀតណាមត្រូវបានរំលេចលើផែនទីរក្សាសន្តិភាពពិភពលោក

(VOVWORLD) - ក្រសួងការពារប្រទេសវៀតណាម ទើបបានប្រគល់សេចក្តីសំរេចចិត្តរបស់លោកប្រធានរដ្ឋជូនចំពោះនាយទាហានទី ២ របស់វៀតណាម ទៅ បំពេញភារកិច្ចនៅទីស្នាក់ការអង្គការសហប្រជាជាតិ និងបានបូកសរុបអាណត្តិការងាររបស់នាយទាហានវៀតណាមចំនួន៩ រូប ដែលបានបញ្ចប់អាណត្តិនៅឯបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ លទ្ធផលទទួលបានពីបេសកកម្មពិសេសនេះ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក បានរួមចំណែករំលេចទង់ជាតិរបស់វៀតណាមលើផែនទីរក្សាសន្តិភាពពិភពលោក។

ទង់ជាតិវៀតណាមត្រូវបានរំលេចលើផែនទីរក្សាសន្តិភាពពិភពលោក
17/03/2021

ជ្រើសរើសយ៉ាងឈ្លាសវៃតំណាងសក្តិសមចូលស្ថាប័នដែលជ្រើសតាំងដោយការបោះឆ្នោតជាទូទៅ

(VOVWORLD) - ចាប់ពីថ្ងៃទី១៥ មីនា ដល់ថ្ងៃទី១៣ មេសា រណសិរ្សមាតុភូមិវៀតណាម ចាប់ផ្ដើម ដំណើរការវគ្គទី១នៃការត្រួតពិនិត្យ ឃ្លាំមើលការងារបោះឆ្នោតសមាជិកសភានីតិកាល ទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦។ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានបង្កើតក្រុមការងារចំនួន៥ សម្រាប់អនុវត្តភារកិច្ចនេះ។ ក្រុមការងារនីមួយៗ នឹងចុះទៅត្រួតពិនិត្យនៅមូលដ្ឋាន ថ្នាក់ខេត្តចំនួន៣ និងមូលដ្ឋានថ្នាក់ស្រុកចំនួន១នៅតាមខេត្តនីមួយៗ។

ជ្រើសរើសយ៉ាងឈ្លាសវៃតំណាងសក្តិសមចូលស្ថាប័នដែលជ្រើសតាំងដោយការបោះឆ្នោតជាទូទៅ
16/03/2021

១០ឆ្នាំនៃសង្គ្រាមស៊ីវិលនៅស៊ីរី៖ ការពិតនិងបញ្ហាប្រឈម

(VOVWORLD) - ថ្ងៃទី១៥ មីនា ឆ្នាំ២០២១ គម្រប់ខួប១០ឆ្នាំនៃការផ្ទុះឡើងសង្គ្រាម ស៊ីវិលដ៏បង្ហូរឈាមនៅស៊ីរី ដែលជាប្រទេសមួយក្នុងចំណោមប្រទេសរងផលប៉ះពាល់ យ៉ាងខ្លាំងបំផុតដោយចលនា “និទាឃរដូវអារ៉ាប់” ដោយផ្ដើមចេញពីប្រទេសទុយនេស៊ី កាលពីខែមករាឆ្នាំ២០១១។ ក្រោយ រយៈ ពេលមួយទសវត្ស ប្រទេសស៊ីរីនៅតែលិចលង់ ក្នុងភាពច្របូកច្របល់និងការបែកបាក់យ៉ាងជ្រាលជ្រៅ។ ដំណើរការស្ថាបនាសន្តិ ភាពនិងស្ដារប្រទេសឡើងវិញ នៅតែប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរយ៉ាងច្រើនលើសលុប។

១០ឆ្នាំនៃសង្គ្រាមស៊ីវិលនៅស៊ីរី៖ ការពិតនិងបញ្ហាប្រឈម
15/03/2021

សេចក្ដីសម្រេចចិត្ត “សម្របតាមធម្មជាតិ” -ឆ្ពោះទៅរកតំបន់ដីសណ្ដទន្លេ Cuu Long សម្បូរស្ដុកស្ដម្ភ ប្រកបដោយចីរភាព

(VOVWORLD) - សេចក្ដីសម្រេចចិត្តលេខ ១២០ របស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍ តំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាពបានបង្ហាញយ៉ាងច្បាស់លាស់ថា តំបន់ដីសណ្ដទន្លេ Cuu Long ត្រូវតែរស់នៅ "សម្របតាមធម្មជាតិ" ហើយជ្រើសរើសគំរូកំណើន ដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ ពង្រីកតំបន់អេកូឡូស៊ីនីមួយៗប្រកបដោយប្រសិទ្ធភាព។

សេចក្ដីសម្រេចចិត្ត “សម្របតាមធម្មជាតិ” -ឆ្ពោះទៅរកតំបន់ដីសណ្ដទន្លេ Cuu Long សម្បូរស្ដុកស្ដម្ភ ប្រកបដោយចីរភាព
12/03/2021

មួយឆ្នាំដែលពិភពលោកទប់ទល់នឹងជម្ងឺរាតត្បាត កូវីដ ១៩

(VOVWORLD) - រយៈពេលមុននេះមួយឆ្នាំ កាលពីថ្ងៃទី១១មីនាឆ្នាំ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា កូវីដ ១៩ គឺជាជម្ងឺរាតត្បាតសកល។ ចាប់តាំងពីវេលានោះ មក កូវីដ ១៩ បានវាយប្រហារទៅលើគ្រប់វិស័យ ព្រមទាំងប៉ះពាល់ដល់គ្រប់ទិដ្ឋភាព នៃជីវភាពសេដ្ឋកិច្ចសង្គម លើទូទាំងពិភពលោកផងដែរ។

មួយឆ្នាំដែលពិភពលោកទប់ទល់នឹងជម្ងឺរាតត្បាត កូវីដ ១៩
11/03/2021

កសាងជួរថ្នាក់ដឹកនាំដែលមានឆន្ទៈមោះមុតនិងយល់ពីចិត្តរបស់ប្រជាជន

(VOVWORLD) - ខ្លឹមសារសំខាន់ពិសេសនៃសន្និបាតលើកទី ២ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៨ និងទី ៩ ខែមីនាឆ្នាំ ២០២១ នេះ គឺគណៈកម្មាធិការមជ្ឈិមបានបោះឆ្នោត ឧទ្ទេសនាមបេក្ខជនឈរឈ្មោះជាបេក្ខភាពដំណែងប្រធានរដ្ឋ នាយករដ្ឋមន្រ្តីនិងប្រធានរដ្ឋសភា គឺជាមុខដំណែងថ្នាក់ដឹកនាំសំខាន់ៗរបស់រដ្ឋ។ កម្មាភិបាល បក្ខជននិងប្រជាជនមានក្តីសង្ឃឹមជាច្រើនទៅលើជួរអ្នកដឹកនាំ ដែលជាអ្នកមានឆន្ទៈមោះមុតនិង យល់ពីចិត្តរបស់ប្រជាជន ដោយប្រាថ្នានាំប្រទេសមានការអភិវឌ្ឍខ្លាំងក្លា។

កសាងជួរថ្នាក់ដឹកនាំដែលមានឆន្ទៈមោះមុតនិងយល់ពីចិត្តរបស់ប្រជាជន
10/03/2021

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ ឱកាសថ្មី បញ្ហាប្រឈមចាស់

(VOVWORLD) - ជាមួយការបង្ហាញពីក្តីព្រួយបារម្ភកាន់តែច្បាស់លាស់របស់រដ្ឋអំណាចថ្មីនៅសហរដ្ឋអាមេរិក បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ជាថ្មីម្តងទៀត បានលេចចេញក្លាយទៅជាចំណុចចាប់អារម្មណ៍របស់សាធារណមតិអន្តរជាតិ។ តាមការវាយតម្លៃជាច្រើនជឿជាក់ថា លទ្ធភាពក្នុងការសង្រ្គោះកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៥ កំពុងឈរនៅចំពោះមុខឱកាសថ្មីប្រកបដោយលក្ខណៈងាយស្រួលជាច្រើន។ ថ្វីត្បិតដូច្នេះក៏ដោយ បញ្ហាប្រឈមដែលចាំបាច់ត្រូវតែជំនះគឺនៅតែមានច្រើន ដែលទាមទារឲ្យភាគីពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងឲ្យបានច្រើនថែមទៀត។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ ឱកាសថ្មី បញ្ហាប្រឈមចាស់
09/03/2021

ប្រែក្លាយគោលដៅទៅជាការពិត “ដើម្បីប្រទេសវៀតណាមខ្លាំងមាំមួន សម្បូររុងរឿង នាឆ្នាំ២០៤៥”

(VOVWORLD) - នៅ “កិច្ចសន្ទនា ២០៤៥” ដែលបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc កាលពីរសៀលថ្ងៃទី៦ មីនា នៅទីក្រុងហូជីមិញ មានសហគ្រាស សម្ព័ន្ធក្រុមហ៊ុនធំៗរបស់វៀតណាមបានបង្ហាញ នូវឆន្ទៈនិងសេចក្ដីប្រាថ្នារួម ដោយខិតខំប្រឹងប្រែងដោយឥតឈប់ឈរសំដៅ “នាំវៀត ណាមក្លាយទៅជាប្រទេសអភិវឌ្ឍសម្បូររុងរឿងនាឆ្នាំ២០៤៥”។

ប្រែក្លាយគោលដៅទៅជាការពិត “ដើម្បីប្រទេសវៀតណាមខ្លាំងមាំមួន សម្បូររុងរឿង នាឆ្នាំ២០៤៥”
08/03/2021

ឋានៈរបស់ស្ត្រីក្នុងសកម្មភាពនយោបាយកាន់តែត្រូវបានអះអាង

(VOVWORLD) - ថ្ងៃទី ៨ មិនា ជារៀងរាល់ឆ្នាំ គឺជាទិវានារីអន្តរជាតិ ហើជាថ្ងៃដែលនារីនៅលើពិភពលោកតស៊ូ ដើម្បីរំដោះខ្លួនឯង អនុវត្តន៍សិទ្ធិសមភាពរវាងបុរស និងនារី ក៏ដូចជាលើកតម្កើងរាល់ការចូលរួមវិភាគទានរបស់នារីចំពោះគ្រួសារ និងសង្គម។

ឋានៈរបស់ស្ត្រីក្នុងសកម្មភាពនយោបាយកាន់តែត្រូវបានអះអាង