ព្រឹត្តិការណ៍

ប្រែក្លាយគោលដៅទៅជាការពិត “ដើម្បីប្រទេសវៀតណាមខ្លាំងមាំមួន សម្បូររុងរឿង នាឆ្នាំ២០៤៥”

ប្រែក្លាយគោលដៅទៅជាការពិត “ដើម្បីប្រទេសវៀតណាមខ្លាំងមាំមួន សម្បូររុងរឿង នាឆ្នាំ២០៤៥”

(VOVWORLD) - នៅ “កិច្ចសន្ទនា ២០៤៥” ដែលបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc កាលពីរសៀលថ្ងៃទី៦ មីនា នៅទីក្រុងហូជីមិញ មានសហគ្រាស សម្ព័ន្ធក្រុមហ៊ុនធំៗរបស់វៀតណាមបានបង្ហាញ នូវឆន្ទៈនិងសេចក្ដីប្រាថ្នារួម ដោយខិតខំប្រឹងប្រែងដោយឥតឈប់ឈរសំដៅ “នាំវៀត ណាមក្លាយទៅជាប្រទេសអភិវឌ្ឍសម្បូររុងរឿងនាឆ្នាំ២០៤៥”។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅ
"កិច្ចសន្ទនា ២០៤៥"។ (រូបថត៖ baochinhphu.vn)
នៅកិច្ចសន្ទនានេះ តំណាងនៃសហគ្រាស សម្ព័ន្ធក្រុមហ៊ុនធំៗចំនួន៥០ និង បញ្ញាវ័ន្តជាច្រើនទៀត បានលើកឡើងមតិយោបល់យ៉ាងស្មោះសរ ដូចដែល ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីថា “នោះគឺការរួមគ្នាធ្វើសកម្មភាព រួមគ្នាអនុវត្តន៍ ពាក្យបណ្ដាំរបស់លោកប្រធានហូជីមិញអំពីប្រទេសវៀតណាមដ៏ខ្លាំងមាំមួន សម្បូររុងរឿង ប្រកៀកស្មាជាមួយប្រទេសមហាអំណាចលើទូទាំងពិភពលោកនាឆ្នាំ២០៤៥ ដូចដែល ស្មារតីនៃសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣”។
លោក Truong Gia Binh ប្រធានសម្ព័ន្ធក្រុមហ៊ុន FPT។
លោក Truong Gia Binh ប្រធានសម្ព័ន្ធក្រុមហ៊ុន FPT ប្រធានគណៈស្រាវជ្រាវ អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជននៃក្រុមប្រឹក្សាពិគ្រោះយោបល់ការកែទម្រង់បែបបទរដ្ឋបាល របស់នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ជាងពេលណាៗទាំងអស់ ប្រជាជនវៀតណាមត្រូវ មានសេចក្ដីប្រាថ្នារួមមួយ នោះគឺនាំប្រទេសជាតិក្លាយទៅជាប្រទេសខ្លាំងមាំមួននិង សម្បូររុងរឿង ហើយនោះត្រូវតែជាសេចក្ដីប្រាថ្នាធំរបស់ប្រជាជាតិទាំងមូល មិនមែនជារបស់ បុគ្គលនរណាម្នាក់ឡើយ។ ដើម្បីសម្រេចបានសេចក្ដីប្រាថ្នានោះ ត្រូវ មាន “ជំនឿជាក់ ធំធេង” រវាងរដ្ឋាភិបាលនិងសហគ្រាសក៏ដូចជារវាងសហគ្រាសនិងរដ្ឋាភិបាលវិញដែរ។ លោក Truong Gia Binh បានលើកមតិថា៖ “សហគ្រាសមានគោលបំណងថា រដ្ឋាភិបាលនឹងតាក់តែងគោលនយោបាយ ធ្វើការងារធំៗ ចំណែកឯការងារនៅសេសសល់ទុកឲ្យសហគ្រាសធ្វើ។ យើងខ្ញុំក៏មាន បំណងថា រដ្ឋាភិបាលនឹងជាយាយម៉បសម្រាប់គំនិតផ្ដួចផ្ដើមទាំងអស់របស់សហគ្រាស ផងដែរ។ ប្រសិនបើ ល្អសម្រាប់ប្រទេសជាតិ ល្អសម្រាប់ប្រជាជន ល្អសម្រាប់សេដ្ឋកិច្ច គឺអាចធ្វើបាន”។
តាមលោកបណ្ឌិត Do Thien Anh Tuan គ្រូបង្រៀននៃសាកលវិទ្យាល័យ Fulbright បានចាត់ទុកថា វៀតណាមនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែល មានល្បឿនកំណើនដ៏ខ្លាំងក្លា ដោយកម្រិត៧%ក្នុងមួយឆ្នាំ ហើយប្រសិនបើរក្សាបាន នូវល្បឿនកំណើននេះ គឺដល់ឆ្នាំ២០៤៥ វៀតណាមនឹងឈានដល់កម្រិតប្រាក់ចំណូល ខ្ពស់របស់ពិភពលោក។ ដើម្បីធ្វើបានយ៉ាងដូច្នេះ រដ្ឋាភិបាលមានតួនាទីដ៏សែនសំខាន់ ក្នុងការស្ថាបនា ជួយគាំទ្រ និងជំរុញដោយគោលនយោបាយ។ លោកបណ្ឌិត Anh Tuan បានចាត់ទុកថា៖ “រដ្ឋាភិបាលមានតួនាទីដ៏សែនសំខាន់ក្នុងការស្ថាបនា ជំរុញ និងជួយគាំទ្រតាម រយៈគោលនយោបាយជាច្រើនដែលផ្ដោតសំខាន់ទៅលើការបម្រើប្រជាជន។ ខ្ញុំ ជឿជាក់ថា វៀតណាមនឹងមានថ្នាក់ដឹកនាំឆ្នើមៗកាន់តែច្រើន ដែលមានស្មារតីហ៊ាន គិតហ៊ានធ្វើ ប្ដេជ្ញាចិត្តធ្វើសកម្មភាព បម្រើមាតុភូមិនិងប្រជាជន ព្រមទាំងមានទំនួល ខុសត្រូវ-កិត្តិយស-សម្បជញ្ញៈ”។
លោកស្រី Nguyen Thi Phuong Thao ប្រធានសម្ព័ន្ធក្រុមហ៊ុន Sovico អគ្គ នាយិការក្រុមហ៊ុន Vietjet Air។
លោកស្រី Nguyen Thi Phuong Thao ប្រធានសម្ព័ន្ធក្រុមហ៊ុន Sovico អគ្គ នាយិការក្រុមហ៊ុន Vietjet Air និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាភិបាល HDBank បានអះអាងថា “កិច្ចសន្ទនា ២០៤៥” បាននាំមកនូវការលើកទឹកចិត្តខាងផ្នែកស្មារតីដ៏ធំធេងចំពោះមជ្ឈដ្ឋានធុរជន អ្នកប្រាជ្ញានិងបញ្ញាវ័ន្ត។ ការនាំវៀតណាមក្លាយ ទៅជាប្រទេសអភិវឌ្ឍដោយមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៤៥ ក្នុងឱកាសរំលឹកខួប លើកទី១០០ទិវាបង្កើតប្រទេសជាតិនោះ គឺជាបញ្ហាសាកល្បងមួយ ប៉ុន្តែ វៀតណាមមាន ប្រភពធនធាន មានមូលដ្ឋាននិងកម្លាំងចលករជាច្រើនដើម្បីប្រែក្លាយបំណងប្រាថ្នានេះ ទៅជាការពិត។ លោកស្រី Nguyen Thi Phuong Thao បានឲ្យដឹងថែមទៀតថា៖ “យើងខ្ញុំមានគោលបំណងថា រដ្ឋាភិបាលបន្តជឿជាក់លើសេដ្ឋកិច្ចឯកជន លើសហគ្រាស ដើម្បីផ្ដោតសំខាន់ទៅលើការអភិវឌ្ឍតំបន់ឯកជន។ ក្នុងនោះ ជួយគាំទ្រដល់ ការបង្កើតសម្ព័ន្ធក្រុមហ៊ុនឯកជនដោយមានកម្លាំងនិងពាណិជ្ជសញ្ញាជាតិ អន្តរជាតិ ព្រមទាំង ជំរុញការអភិវឌ្ឍនៃសហគ្រាសខ្នាតតូចនិងមធ្យម តំបន់កសិកម្មជនបទនិងក្រុមហ៊ុន ចាប់ផ្ដើមអាជីវកម្មផងដែរ”។
ចំណែកឯលោក Do Minh Phu ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ TPBank និង ជាប្រធានក្រុមប្រឹក្សាស្ថាបនាសម្ព័ន្ធក្រុមហ៊ុន DOJI បានវាយតម្លៃថា នាបច្ចុប្បន្ន បក្ស និងរដ្ឋ បានដាក់សេដ្ឋកិច្ចឯកជននៅចំទីតាំងនិងតួនាទីរបស់ខ្លួន។ តាមរបាយការណ៍ របស់ក្រសួងផែនការ-វិនិយោគនាចុងឆ្នាំ២០១៩ បានឲ្យដឹងថា សេដ្ឋកិច្ចឯកជនស្រូប យក ៤២% នៃ GDP ហើយរួមវិភាគទាន ៣០% ដល់ចំណូលថវិការដ្ឋ។ សំខាន់ជាងទៀត សេដ្ឋកិច្ចឯកជនបានបង្កើតឡើង ៨៥% នៃចំនួនការងារធ្វើសរុបសម្រាប់ខឿនសេដ្ឋ កិច្ច។ ហើយតាមការព្យាករណ៍ថា ដល់ឆ្នាំ២០៣០ សេដ្ឋកិច្ចឯកជននឹងស្រូបយក ៦០% នៃ GDP ជាតិ។
អញ្ជើញថ្លែងមតិសន្និដ្ឋាននៅកិច្ចសន្ទនា ២០៤៥ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងចង់ឲ្យសហគ្រាសទាំងអស់រួមដៃគ្នា នាំ ប្រទេសវៀតណាមឲ្យកាន់តែខ្លាំងមាំមួន សម្បូររុងរឿង ព្រមទាំងជាទីកន្លែងដែលបញ្ញាវ័ន្ត អ្នកមានទេពកោសល្យទាំងឡាយ មានឱកាសដើម្បីបម្រើ ក៏ដូចជាមានសហគ្រាស ជាច្រើនក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនសកលផងដែរ។ លោកនាយករដ្ឋមន្រ្តីបានអះអាង ថា វៀតណាម ២០៤៥ ជាផ្ទាំងគំនូរស្អាតដែលប្រជាជនវៀតណាមគ្រប់រូប រួមទាំង ជំនាន់នាបច្ចុប្បន្នងៃនិងជំនាន់អនាគតសុទ្ធតែមានឱកាសដើម្បីចូលរួមចំណែកគូឡើងផ្ទាំងគំនូរនោះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.