ព្រឹត្តិការណ៍

08/02/2021

មោទនភាពនៃពាណិជ្ជសញ្ញាជាតិវៀតណាម

(VOVWORLD) - យោងតាមរបាយការណ៍ពាណិជ្ជសញ្ញាជាតិឆ្នាំ ២០២០ (Nation Brands 2020) របស់ក្រុមហ៊ុនកំណត់តម្លៃពាណិជ្ជសញ្ញាចក្រភពអង់ Brand Finance បានឲ្យដឹងថា វៀតណាមមានតម្លៃពាណិជ្ជសញ្ញាជាតិកើនឡើងយ៉ាងខ្លាំងក្លាបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២០។ ការវាយតម្លៃនេះបានអះអាងសារជាថ្មីថា ពាណិជ្ជសញ្ញាវៀតណាមកំពុងមានឋានៈដ៏រឹងមាំនៅលើទីផ្សារពិភពលោកផងដែរ។

មោទនភាពនៃពាណិជ្ជសញ្ញាជាតិវៀតណាម
05/02/2021

រុស្ស៊ីនិងអាមេរិកបន្តសន្ធិសញ្ញា New START

(VOVWORLD) - រុស្ស៊ីនិងសហរដ្ឋអាមេរិកបានបន្តជាផ្លូវការនូវសន្ធិសញ្ញារំសាយអាវុធនុយក្លេអ៊ែរ ដែលហៅថា New START មួយថ្ងៃមុនពេលសន្ធិសញ្ញានេះផុតសុពលភាព។ ការបន្តសន្ធិសញ្ញានេះគឺជាជំហានដំបូងសម្រាប់ពិភពលោកក្នុងការពង្រឹងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។ ទោះជាយ៉ាងណាក៏ដោយ ការកែលំអរទំនាក់ទំនងរវាងមហាអំណាចទាំងពីរដោយសារសន្ធិសញ្ញានេះគឺជាប្រការដែលអ្នកសង្កេតការណ៍បានយកចិត្តទុកដាក់បំផុត។

រុស្ស៊ីនិងអាមេរិកបន្តសន្ធិសញ្ញា New START
04/02/2021

បក្សកុម្មុយនិស្តវៀតណាមស្ថិតស្ថេរគងវង្សចីរភាពជាមួយនិទាឃរដូវរបស់ប្រទេសជាតិ

(VOVWORLD) - មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានដាក់បញ្ចូលក្នុងដំណើរការប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនូវសញ្ញាសម្គាល់ ដ៏ត្រចះត្រចង់នៅចំពោះមុខឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១។ ម្លោះហើយ ទោះបីជាត្រូវប្រឈមមុខនឹងការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ រួមទាំងបញ្ហាលំបាកសាកល្បងថ្មីៗនៃសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែក្នុងជីវភាពវប្បធម៌និងស្មារតីរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពវៀតណាមទាំងមូលនោះ បុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១ ខាងមុខនេះគឺជាបុណ្យតេតមួយពោរពេញទៅដោយអត្ថន័យដ៏ធំធេង ពីព្រោះក្នុងដួងចិត្តរបស់ប្រជាជនគ្រប់រូបតែងតែមានបក្សគងវង្សជានិច្ច។

បក្សកុម្មុយនិស្តវៀតណាមស្ថិតស្ថេរគងវង្សចីរភាពជាមួយនិទាឃរដូវរបស់ប្រទេសជាតិ
03/02/2021

ជំនឿមុតមាំឆ្ពោះទៅសុភមង្គលនិងភាពសម្បូររុងរឿង

(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ថ្ងៃនេះ ជន កុម្មុយនិស្តនិងប្រជាជនវៀតណាមទាំងមូលអបអរសាទរខួបគម្រប់៩១ឆ្នាំនៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ១៩៣០ - ៣ កុម្ភៈ២០២១) នៅក្នុងបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង នៅពេលដែលមហា សន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ហើយដាក់សញ្ញាសម្គាល់ដ៏សែនសំខាន់សម្រាប់ស្ថិរភាពនិងការអភិវឌ្ឍរបស់វៀតណាមក្នុងរយៈពេលច្រើនឆ្នាំខាងមុខ។

ជំនឿមុតមាំឆ្ពោះទៅសុភមង្គលនិងភាពសម្បូររុងរឿង
02/02/2021

មហាសន្និបាតលើកទី១៣របស់បក្សបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់វៀតណាម

(VOVWORLD) - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ មករា ដល់ថ្ងៃទី១ កុម្ភៈ នៅទីក្រុង ហាណូយ បានបន្សល់ទុកនូវសញ្ញាសម្គាល់នៃការផ្លាស់ប្ដូរថ្មីក្នុងការងារកម្មា ភិបាលនិងមាតិការឯកសារ។ តាមការវាយតម្លៃរបស់បណ្ដាប្រតិភូអញ្ជើញចូលរួម មហាសន្និបាតលើកនេះថា លទ្ធផលនៃមហាសន្និបាតបានបង្ហាញនូវទំនួលខុស ត្រូវប្រវត្តិសាស្ត្រដ៏ធំធេងរបស់បក្សកុម្មុយនិស្តវៀតណាមចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ ក្នុងប៉ុន្មានទសវត្សខាងមុខ ដោយដាក់ចេញគោលដៅជាក់លាក់ និងចក្ខុវិស័យយូរអង្វែងរហូតដល់ពាក់កណ្ដាលសតវត្ស។

មហាសន្និបាតលើកទី១៣របស់បក្សបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់វៀតណាម
01/02/2021

ជោគជ័យនៃមហាសន្និបាតបក្ស កុម្មុយនិស្ត​វៀតណាម​បាន​លើកទឹកចិត្ត​បក្សទាំងមូល ប្រជាជនទាំងមូល ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី

(VOVWORLD) - អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣ លោក Nguyen Phu Trong ក្នុងសុន្ទរកថាបិទបញ្ចប់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាមនៅព្រឹកថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២១ នៅទីក្រុងហាណូយបានលើកច្បាស់អំពីរាល់លទ្ធផលលេចធ្លោនៃមហាសន្និបាត។ លោក អគ្គលេខាបក្សក៏បានអះអាងថាជោគជ័យនៃមហាសន្និបាតនឹងលើកទឹកចិត្តបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមទាំងមូលបន្តខិតខំប្រឹងប្រែង ដើម្បីនាំរាល់ការសម្រេចចិត្តដ៏សំខាន់ៗរបស់មហាសន្និបាតនេះឲ្យក្លាយទៅជាការពិតជាក់ស្ដែងដ៏រស់រវើកផងដែរ។

ជោគជ័យនៃមហាសន្និបាតបក្ស កុម្មុយនិស្ត​វៀតណាម​បាន​លើកទឹកចិត្ត​បក្សទាំងមូល ប្រជាជនទាំងមូល ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី
28/01/2021

ប្រកាន់ខ្ជប់ខ្ជួននូវគោលដៅនិងសេចក្តីប្រាថ្នាអំពីប្រទេសជាតិខ្លាំងមាំមួន

(VOVWORLD) - មហាសន្និបាតតំណាងទូទាំងប្រទេស លើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។ ព្រឹត្តិការណ៍នេះ បានគូសសញ្ជានូវកំណាត់ផ្លូវដ៏សំខាន់មួយសម្រាប់ប្រទេសជាតិនិងប្រជាជន ហើយក៏ជាពេលវេលាសម្រាប់ប្រជាជនវៀតណាមទាំងអស់ កំណត់នូវគោលជំហរថ្មី សេចក្តីប្រាថ្នាថ្មី ខណៈដែលឆ្ពោះទៅគោលដៅ ១០០ ឆ្នាំ នៃការចាប់បដិសន្ធិប្រទេសជាតិនិង ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម។

ប្រកាន់ខ្ជប់ខ្ជួននូវគោលដៅនិងសេចក្តីប្រាថ្នាអំពីប្រទេសជាតិខ្លាំងមាំមួន
27/01/2021

តម្រង់ទិសចក្ខុវិស័យយុទ្ធសាស្ត្រដើម្បីស្ថាបនាបុព្វហេតុដ៏ធំធេងរបស់វៀតណាម

(VOVWORLD) - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ មករា ដល់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២១ គឺជា ព្រឹត្តិការណ៍ដ៏មហិមារក្នុងដំណើរការអភិវឌ្ឍរបស់បក្សនិងប្រជាជាតិវៀតណាម។ ពីព្រោះថា មហាសន្និបាតនឹងចាក់គ្រឹះដ្ឋានដ៏សែនសំខាន់ក្នុងយុទ្ធសាស្ត្រស្ថាបនា បុព្វហេតុដ៏ធំធេងរបស់វៀត ណាមឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយវិបុល ភាពនិងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

តម្រង់ទិសចក្ខុវិស័យយុទ្ធសាស្ត្រដើម្បីស្ថាបនាបុព្វហេតុដ៏ធំធេងរបស់វៀតណាម
26/01/2021

បង្កើតអព្ភូតហេតុអភិវឌ្ឍន៍ថ្មី បោះជំហានឈានឡើងសង្គមនិយមដោយរឹងមាំ

(VOVWORLD) - នៅក្នុងសម័យបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើក ទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម នាព្រឹកថ្ងៃទី ២៦ ខែមករានោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានថ្លែងរបាយការណ៍របស់គណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១៣។ របាយការណ៍នេះបានលើកត្រដែតសមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ព្រមទាំងនាំចេញការតម្រង់ទិសដៅ ភារកិច្ចអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ។

បង្កើតអព្ភូតហេតុអភិវឌ្ឍន៍ថ្មី បោះជំហានឈានឡើងសង្គមនិយមដោយរឹងមាំ
25/01/2021

ក្ដីជឿជាក់ទៅលើរាល់ការសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់ បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់ បក្សកុម្មុយនិស្តវៀតណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែមករាដល់ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ នៅរដ្ឋធានីហាណូយ។ នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់បក្ស ប្រជាជាតិ និងប្រទេសជាតិ ដោយមានអត្ថន័យតំរង់ទិសដៅសម្រាប់អនាគត បន្តជំរុញខ្លាំងលើគ្រប់ជ្រុងជ្រោយ ព្រមៗគ្នានូវការងារផ្លាស់ប្ដូរថ្មី សមាហរណកម្ម និងការអភិវឌ្ឍ។

ក្ដីជឿជាក់ទៅលើរាល់ការសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់ បក្សកុម្មុយនិស្តវៀតណាម