លំហរពាណិជ្ជកម្មសេរីលើពិភពលោក
(VOVWORLD) - ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចសកលបានទទួលរងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២ មកដោយសារតែផលប៉ះពាល់អវិជ្ជ មាននៃជម្ងឺរាតត្បាត Covid-19។ វិធានការរឹតត្បិតនិងបិទច្រកទ្វារព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលរបស់ Covid-19 បានញាំងឲ្យពាណិជ្ជកម្ម សកលត្រូវជាប់គាំង។ លើសពីនេះទៅទៀត ការរីកសាយភាយនៃលទ្ធិ គាំពារនិយមក៏បានរារាំងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មលើពិភពលោក ផងដែរ។ ប៉ុន្តែ ដល់ចុងឆ្នាំ២០២០ ពាណិជ្ជកម្មពិភពលោកបានកត់ត្រាការ ស្ដារឡើងវិញផងដែរ។










