រឿងក្ដីធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ងញាំងឲ្យស្ថានភាពនៅមជ្ឈឹមបូព៌ាតានតឹងឡើងវិញ
(VOVWORLD) - កាលពីចុងសប្ដាហ៍មុន បរិយាកាសសន្តិភាពដ៏ខ្លីដែលកម្រមាននៅ មជ្ឈឹមបូព៌ាក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទាំងឡាយរវាងអ៊ីស្រាអែលជាមួយបណ្ដាប្រទេសអារ៉ាប់នាពេលចុងក្រោយនេះ ត្រូវបំបែក នៅពេលដែលអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជួរមុខរបស់អ៊ីរ៉ង់លោក Mohsen Fakhrizadeh ត្រូវគេធ្វើឃាតនៅក្នុងករណីវាយឆ្មក់មួយនៅភាគខាងកើតអ៊ីរ៉ង់ កាលពីថ្ងៃទី២៧ វិច្ឆិកា។ រឿងក្ដីនេះបានញាំងឲ្យសាធារណៈមតិនិងមជ្ឈដ្ឋានអ្នក វិភាគព្រួយបារម្ភថា វាអាចនាំទៅរកការផ្ទុះឡើងវិញនូវភាពវឹកវរនិងភាព តានតឹងយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់។










