ព្រឹត្តិការណ៍

20/08/2020

វៀតណាមខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍ល្អបំផុតរាល់ស្តង់ដារពលកម្មអន្តរជាតិ

(VOVWORLD) - ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ក្នុងនោះមានទាំងការចូលរួមក្នុងបណ្តាកិច្ចសន្យាអន្តរជាតិស្តីពីពលកម្ម គឺជាគោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាម។ ក្នុងបរិបទនៃការប្រតិបត្តិរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីនិងបង្កើនការធ្វើសមាហរណកម្មនោះ វៀតណាមកាន់ តែខិតខំប្រឹងប្រែងយ៉ាងខ្លាំងថែមទៀត ដើម្បីប្រតិបត្តិតាមស្តង់ដារពលកម្មអន្តរជាតិ ស្របតាមបណ្តាកិច្ចសន្យាដែលខ្លួនបានចូលរួមផងដែរ។

វៀតណាមខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍ល្អបំផុតរាល់ស្តង់ដារពលកម្មអន្តរជាតិ
19/08/2020

បដិវត្តន៍ខែសីហានិងមេរៀនក្នុងយុគសម័យសមាហរណកម្ម

(VOVWORLD) - ភាពជោគជ័យនៃបដិវត្តន៍ខែសីហាកាលពី៧៥ឆ្នាំមុននេះ (ថ្ងៃទី១៩ សីហា ឆ្នាំ១៩៤៥-ថ្ងៃទី១៩ សីហា ឆ្នាំ២០២០) មិនត្រឹមតែនាំប្រជាជាតិវៀតណាមពីឋានៈ នៃទាសករឲ្យក្លាយទៅជាម្ចាស់ប្រទេសប៉ុណ្ណោះទេ ថែមទាំងបន្សល់ទុក នូវមេរៀនដ៏មានអត្ថន័យជាច្រើនចំពោះដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិក្រោយមកនេះ ជាពិសេសគឺមេរៀនស្ដីពីការក្ដាប់យកឱកាសក្នុងយុគសម័យសមា ហរណកម្ម។

បដិវត្តន៍ខែសីហានិងមេរៀនក្នុងយុគសម័យសមាហរណកម្ម
18/08/2020

កិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្រ្តអ៊ីស្រាអែល - UAE និង​ផលប៉ះពាល់​ដល់​ស្ថានភាព​ភូមិសាស្ត្រន​យោបាយនៅតំបន់មជ្ឈឹមបូព៌ា

(VOVWORLD) - ក្រោមការសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍កន្លងទៅ អេមីរ៉ាតអារ៉ាប់រួម (UAE) និងអ៊ីស្រាអែលបានប្រកាសទទួលបានកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រឆ្ពោះទៅរកការធ្វើឱ្យប្រក្រតីភាព ទំនាក់ទំនងការទូតយ៉ាងពេញលេញ។

កិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្រ្តអ៊ីស្រាអែល - UAE និង​ផលប៉ះពាល់​ដល់​ស្ថានភាព​ភូមិសាស្ត្រន​យោបាយនៅតំបន់មជ្ឈឹមបូព៌ា
17/08/2020

រដ្ឋាភិបាលវៀតណាមប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ផងនិងខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកជម្ងឺផង

(VOVWORLD) - វៀតណាមកំពុងឈានចូលដល់ដំណាក់កាលកំពូលនៃរលក Covid-19 ទី២ ដោយមានចំនួនអ្នកឆ្លងជម្ងឺ អ្នកស្លាប់និងតំបន់ដែលកើតមានជម្ងឺកំពុងកើន ឡើង។ រដ្ឋាភិបាលវៀតណាមបានសហការជាមួយគណៈកម្មការជាតិដឹកនាំការ បង្ការនិងប្រយុទ្ធប្រឆាំង Covid-19 រួមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីនាំចេញដំណោះស្រាយដ៏ល្អបំផុត ព្រមទាំងកៀងគរ ប្រើប្រាស់គ្រប់ប្រភពធនធានប្រកប ដោយប្រសិទ្ធភាពដើម្បីអនុវត្តការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺឲ្យបានល្អបំផុត ជាពិសេសគឺនៅតំបន់ដែលផ្ទុះជម្ងឺដូចជាទីក្រុងដាណាំងនិងខេត្តក្វាងណាម។

រដ្ឋាភិបាលវៀតណាមប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ផងនិងខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកជម្ងឺផង
14/08/2020

សង្គ្រាមបច្ចេកវិទ្យារវាងអាមេរិកនិងចិនកាន់តែធ្ងន់ធ្ងរឡើង

(VOVWORLD) - ចាប់ពីថ្ងៃទី១៣ សីហា សហរដ្ឋអាមេរិកបានហាមឃាត់ស្ថាប័នរដ្ឋាភិបាល ទិញផលិតផលរបស់ក្រុមហ៊ុនណាដែលប្រើប្រាស់សេវាទូរគមនាគមន៍ សេវា ឃ្លាំមើលរូបភាព ក៏ដូចជាឧបករណ៍នានារបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនចំនួន៥ អង្គភាព។ សេចក្ដីសម្រេចចិត្តនេះ រួមជាមួយបទហាមឃាត់ទៅលើកម្មវិធីជា ច្រើនទៀតរបស់ចិនកាលពីមុននោះ មិនត្រឹមតែបញ្ចប់ទំនាក់ទំនងដ៏យូអង្វែង រវាងផ្នែកបច្ចេកវិទ្យារបស់អាមេរិកនិងចិនប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប្រេះឆាទំនាក់ទំនង រវាងភាគីទាំងពីរលើវិស័យបណ្ដាញអ៊ីនធឺណិតសកលទៀតផង។

សង្គ្រាមបច្ចេកវិទ្យារវាងអាមេរិកនិងចិនកាន់តែធ្ងន់ធ្ងរឡើង
13/08/2020

ជ្រើសរើសបុគ្គលិកតាមរយៈសកម្មភាពឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ជំងឺរាតត្បាតកូវីដ ១៩ ទាំងក្នុងនិងក្រៅប្រទេសនៅតែកំពុងបម្រែបម្រួលយ៉ាងស្មុគស្មាញនិងជះឥទ្ធិពលយ៉ាងខ្លាំងដល់គ្រប់ផ្នែកទាំងអស់នៃវិស័យសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ក្នុងស្ថានភាពដ៏លំបាកនេះ តម្រូវឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវមានភាពវាងវៃ ហ៊ានគិត ហ៊ានធ្វើ មានបញ្ញានិងរួមជាមួយថ្នាក់ដឹកនាំជំនះពុះពាររាល់ការលំបាកទាំងអស់ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ ដំណាក់កាលនេះក៏ជាពេលវេលាដើម្បីជួយវាយតម្លៃលើសមត្ថភាពក៏ដូចជាកិត្យានុភាពរបស់ថ្នាក់ដឹកនាំ ដូចនឹងប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ដែលលោកបានពោលថា “ឆ្លងកាត់ការឆ្លើយតបនឹងជំងឺរាតត្បាតទើបដឹងថាកម្មាភិបាលល្អប៉ុណ្ណា”។

ជ្រើសរើសបុគ្គលិកតាមរយៈសកម្មភាពឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩
12/08/2020

រួមកម្លាំងកាយចិត្ត ស្រុះចិត្តគំនិតប្រយុទ្ធប្រឆាំងអំពើពុករលួយ

(VOVWORLD) - អំពើពុករលួយ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយជានិច្ចកាលទទួលបានការយកចិត្តទុកដាក់ជាពិសេសរបស់បណ្ដាប្រទេសនៅលើពិភពលោក។ នៅវៀតណាម អស់រយៈពេលជាង ៩០ ឆ្នាំកន្លងទៅ បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការងារកសាងបក្ស ក៏ដូចជាការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ នាបច្ចុប្បន្ននេះ ការប្តេជ្ញាចិត្តរបស់បក្សក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយកាន់តែត្រូវបានពង្រឹង មុនពេលមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សផងដែរ។

រួមកម្លាំងកាយចិត្ត ស្រុះចិត្តគំនិតប្រយុទ្ធប្រឆាំងអំពើពុករលួយ
11/08/2020

ប្រទេសលីបង់លិចលង់ជ្រៅនៅក្នុងវិបត្តិក្រោយករណីផ្ទុះដ៏រន្ធត់

(VOVWORLD) - ដូចតាមការស្មានរបស់មជ្ឈដ្ឋានអ្នកវិភាគ មិនដល់មួយសប្ដាហ៍ក្រោយពី ករណីផ្ទុះដ៏កក្រើកនៅរដ្ឋធានីបេរូតមក រដ្ឋាភិបាលលលីបង់របស់លោកនាយករដ្ឋមន្ត្រី Hassan Diab នៅថ្ងៃទី១០ សីហា បានប្រកាសការលាលែង ពីតំណែង ដែលរុញឲ្យឆាកនយោបាយនៅប្រទេសមជ្ឈឹមបូព៌ានេះលិចលង់កាន់ តែជ្រៅនៅក្នុងវិបត្តិពេញទំហឹងមួយដោយលទ្ធផលពិបាកទាយទុកជាមុន។

ប្រទេសលីបង់លិចលង់ជ្រៅនៅក្នុងវិបត្តិក្រោយករណីផ្ទុះដ៏រន្ធត់
10/08/2020

ជំនះពុះពារលើការឈឺចាប់ដោយសារជាតិគីមីពុលពណ៌លឿងទុំ

(VOVWORLD) ជារៀបរាល់ឆ្នាំ ថ្ងៃទី ១០ ខែសីហា គឺជាទិវារំលឹខួបគ្រោះមហន្ថរាយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម។ អស់រយៈពេល ៥៩ ឆ្នាំបានកន្លងផុតទៅហើយ ក្រោយពីពេលកងទ័ពអាមេរិកបានទម្លាក់ជាតិគីមីពុលមកលើវៀតណាមខាងត្បូង (១០ សីហា ១៩៦១ - ១០ សីហា ២០២០) នោះ សកម្មភាពថែទាំដែលមានអត្ថន័យដល់ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ / dioxin បានប្រព្រឹត្តិទៅនៅតាមខេត្ត ក្រុងនានា។ គោលនយោបាយជាច្រើនក៏ត្រូវបានធ្វើសុក្រឹតជាបណ្ដើរៗ ដើម្បីជួយជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ / dioxin និងកូនចៅរបស់ពួកគេឲ្យមានជីវភាពរស់នៅយ៉ាងល្អប្រសើរជាង។

ជំនះពុះពារលើការឈឺចាប់ដោយសារជាតិគីមីពុលពណ៌លឿងទុំ
07/08/2020

អាស៊ាន - គំរូជោគជ័យអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់

(VOVWORLD) - នាថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២០ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រារព្ធពិធីរំលឹកខួបលើកទី ៥៣ ឆ្នាំ នៃថ្ងៃបង្កើត។ អស់រយៈពេលជាងកន្លះសតវត្សរ៍កន្លងទៅ អាស៊ានបានកសាងតំបន់មួយប្រកបដោយស្ថិរភាព វិបុលភាព និងសន្តិភាព ហើយក្លាយទៅជាគំរូជោគជ័យនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។ ចូលរួមវិភាគទានទៅក្នុងជោគជ័យនេះ គឺជាការខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសសមាជិកអាស៊ានដែលក្នុងនោះមានវៀតណាម ដោយកាន់តែលេចធ្លោជាប្រទេសដើរតួនាទីដឹកនាំផងដែរ។

អាស៊ាន - គំរូជោគជ័យអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់