សេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបានធានាជានិច្ច
(VOVWORLD) - អនុភាពអមិត្តប្រឆាំងបក្សនិងរដ្ឋវៀតណាម តែងតែនាំចេញនូវល្បិចកលដោយចោទថា នៅវៀតណាម សាសនាត្រូវបានបង្ក្រាប រងការគៀប សង្កត់ ហើយប្រជាជនមិនមានសេរីភាពក្នុងការជ្រើសរើសសាសនានិងជំនឿរបស់ខ្លួនឡើយ។ ប៉ុន្តែ តាមការពិតជាក់ស្តែង រាល់សកម្មភាពសាសនានិងជំនឿស្របច្បាប់នៅវៀតណាមសុទ្ធតែមានលក្ខណៈសម្បូរបែប ហើយបានប្រព្រឹត្តទៅលើទូទាំងប្រទេស ដោយមិនត្រូវបានហាមឃាត់ក្នុងគ្រប់រូបភាពណាឡើយ។








