វៀតណាមផ្តល់អាទិភាពលើការលើកកម្ពស់សិទ្ធិមនុស្សសម្រាប់ក្រុមងាយរងគ្រោះ
(VOVWORLD) - វៀតណាមប្តេជ្ញាការពារនិងលើកកម្ពស់សិទ្ធិមនុស្ស ដោយផ្តល់អាទិភាពសម្រាប់ក្រុមងាយរងគ្រោះក្នុងសង្គមនិងបន្តរាល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាឆ្ពោះទៅការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ។ នេះជាការបញ្ជាក់ដែលមានមូលដ្ឋានជាក់ស្តែង របស់គណៈប្រតិភូវៀតណាមក្នុងសម័យប្រជុំលើកទី ៤៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលទើបបានប្រារព្ធធ្វើឡើងនៅទីក្រុងហ្សឺណែវនាពេលថ្មីៗនេះ។










