ផ្តល់សិទ្ធិដល់មូលដ្ឋានដើម្បីជ្រើសរើសមនុស្សដែលមានសីលធម៌និងទេពកោសល្យ
(VOVWORLD) - នៅលើបណ្តាញអ៊ីនធឺរណែតនាពេលបច្ចុប្បន្ននេះបានលេចឡើងនូវព័ត៌មានមិនត្រឹមត្រូវ ដោយបំផ្លើសការពិត និងលើកយកហេតុផលដោយចេតនា អំពីការត្រៀមរៀបចំកម្មាភិបាលរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម អាណត្តិ ២០២១-២០២៦។ យោងតាមភាពជាក់ស្តែងនិងលទ្ធផលនៃការត្រៀមរៀបចំកម្មាភិបាលយុទ្ធសាស្រ្តរបស់បក្សកុម្មុយនិស្តវៀត ណាមចំពោះមុខមហាសន្និបាតលើកទី ១៣ របស់បក្ស បានបង្ហាញឲ្យឃើញថា ព័ត៌មានដែលមូលបង្កាច់ទាំងនេះ ត្រឹមតែជាកលល្បិចនិងជាឧបាយកលដ៏ថោកទាប ហើយមិនអាចបន្ទាបកិត្យានុភាពរបស់បក្សកុម្មុយនិស្តវៀតណាមបានជាដាច់ខាត។










