ប្រកាន់ខ្ជាប់សតិអារម្មណ៍ហូជីមិញលើការកសាងសីលធម៌បដិវត្តរបស់បក្ស
(VOVWORLD) - កាលនៅរស់ ការព្រួយបារម្ភមួយរបស់លោកប្រធានហូជីមិញ គឺការកសាងបក្សកុម្មុយនីស្តវៀតណាមពិតប្រាកដដែលស្អាតស្អំនិងរឹងមាំ។ អាស្រ័យហេតុនេះ បក្សត្រូវប្រកាន់ខ្ជាប់នូវសីលធម៌និងអរិយធម៌ ហើយកម្មាភិ បាលនិងបក្ខជនម្នាក់ៗ ត្រូវមានសីលធម៌បដិវត្តធ្វើ ជាអ្នកដឹកនាំនិងជាអ្នកបម្រើស្មោះត្រង់របស់ប្រជាជន។ សតិអារម្មណ៍កសាងសីលធម៌បដិវត្តរបស់បក្ស ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នៅក្នុងទ្រឹស្តី ការត្រះរិះ និងសកម្មភាពជាក់ស្តែងរបស់លោកប្រធានហូជីមិញ តែងតែជាត្រីវិស័យ ដើម្បីបក្សនិងប្រជាជនទាំង មូលសិក្សារៀនសូត្រនិងអនុវត្តតាម។










