សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេស-EU នៅតែជួបការលំបាកជាច្រើន
(VOVWORLD) - វង់ចរចាលើកទី២ស្ដីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេសនិង EU ក្រោយពី Brexit ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨មីនានៅទីក្រុងឡុងដ៍ ត្រូវ បានលុបចោលដោយសារការព្រួយបារម្ភពាក់ព័ន្ធដល់ជំងឺ Covid-19។ ភាគីទាំង ពីរកំពុងស្វែងរករបៀបផ្សេងៗដើម្បីបន្តកិច្ចចរចាជំនួសឲ្យការជួបប្រជុំគ្នាដោយផ្ទាល់។ ប៉ុន្តែ ប្រសិនបើក្រលែកមើលឡើងវិញនូវវង់ចរចាដំបូងកាលពីថ្ងៃទី២មីនាកន្លង ទៅ បណ្ដាអ្នកជំនាញចាត់ទុកថា ដំណើរការចរចានេះនៅតែជួបការលំបាក ឧបសគ្គជាច្រើន។










